កូរ៉េខាងជើងបានប្រកាសឱ្យដឹងថា អាមេរិកទើបតែស្នើតភ្ជាប់ឡើងវិញនូវជំនួយមនុស្សធម៌ស្បៀងអាហារ ហើយលុបចោលច្បាប់ដាក់ទណ្ឌកម្មដឹកជញ្ជូនដល់ទីក្រុងព្យុងយ៉ាង ប្រសិនបើប្រទេសនេះយល់ព្រមបោះបង់កម្មវិធីបរមាណូរបស់ខ្លួននោះ ។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានប្រកាសជាលើកដំបូងពីបញ្ហាបរមាណូរបស់ខ្លួន ។ អ្នកនាំពាក្យរូបនោះបញ្ជាក់ទៀតថា “យើងនឹងត្រួតពិនិត្យលើបញ្ហាទាំងនោះ ប្រសិនបើអាមេរិកមានបំណងកសាងទំនុកចិត្ដគ្នាទៅវិញទៅមកនោះ” ។
ទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ថា រាល់ការសម្រេចណាមួយពាក់ព័ន្ធនឹងជំនួយមនុស្សធម៌ គ្មានពាក់ព័ន្ធទៅនឹងបញ្ហាផ្សេងៗទៀតនោះឡើយ ។ ក្នុងពេលនោះអ្នកនាំពាក្យកូរ៉េខាងជើងចោទប្រកាន់ថា អាមេរិកកំពុងតែធ្វើភាវូបនីយកម្មបញ្ហាទាំងនោះ ។
ចំពោះការស្លាប់ដោយចៃដន្យរបស់មេដឹកនាំគីម ជុងអ៊ីល កាលពីថ្ងៃទី១៧ ធ្នូ ២០១១ បណ្ដាញផ្សព្វផ្សាយនានារបស់ទីក្រុងព្យុងយ៉ាងក៏បានបញ្ជាក់ថា កិច្ចពិភាក្សាដោះដូរបរមាណូយកស្បៀងអាហាររវាងអាមេរិក នឹងកូរ៉េខាងជើងជិតកើតឡើងហើយ ។ នៅក្នុងជំនួបពិភាក្សាកាលពីខែកក្កដា ២០១១ ទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានស្នើនូវចំណុចមួយចំនួន ក្នុងគោលដៅកសាងទំនុកចិត្ដគ្នាទៅវិញទៅមកដើម្បីតភ្ជាប់ជំនួយ ហើយកូរ៉េខាងជើងត្រូវតែផ្អាកកម្មវិធីបរមាណូរបស់ខ្លួន ។
អាមេរិក និងកូរ៉េខាងជើង កាលពីឆ្នាំ២០១១ បានពិភាក្សាទ្វេភាគី២លើក ក្នុងគោលដៅជម្រុញឱ្យទីក្រុងព្យុងយ៉ាងវិលត្រឡប់ចូលកិច្ចពិភាក្សា៦ភាគី ។ លោករ៉ូបឺត ឃីង ឧបការីពិសេសរបស់អាមេរិក ទទួលបន្ទុកបញ្ហាកូរ៉េខាងជើង បានជួបពិភាក្សាជាមួយមន្ដ្រីជាន់ខ្ពស់ទីក្រុងព្យុងយ៉ាង នៅទីក្រុងប៉េកាំង នៅថ្ងៃទី១៥-១៦ ធ្នូ ២០១១ ស្ដីពីការតភ្ជាប់ជំនួយមនុស្សធម៌ឡើងវិញ ។
ពាក់ព័ន្ធនឹងបញ្ហាផ្ដល់ជំនួយនោះដែរកូរ៉េខាងត្បូងបានសម្រេចតភ្ជាប់ការផ្ដល់ជំនួយមនុស្សធម៌ដែលមានទឹកប្រាក់រាប់រយលានដុល្លារដល់កូរ៉េខាងជើងជាបន្ដទៀត ទោះបីទំនាក់ទំនងប្រទេសទាំង២មិនទាន់ល្អប្រសើរក៏ដោយ ។
ក្រសួងឯកភាពជាតិកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃទី១១ មករា ថា នៅឆ្នាំ២០១២នេះកូរ៉េខាងត្បូងនឹងចំណាយប្រាក់ជាង៤៦៥លានដុល្លារសម្រាប់ផ្ដល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើង ។
តាមប្រភពព័ត៌មានខាងលើទឹកប្រាក់ទាំងនោះសម្រាប់ផ្ដល់ជំនួយជាអង្ករ ជីគីមីដល់កូរ៉េខាងជើង ។ ក្រៅពីនេះកូរ៉េខាងត្បូងនឹងផ្ដល់ជំនួយបន្ថែមដល់ទីក្រុងព្យុងយ៉ាង ក្នុងករណីដែលប្រទេសនេះរងគ្រោះមហន្ដរាយធម្មជាតិ ។
កន្លងមករដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសគម្រោងបង្កើតមូលនិធិឯកភាពឧបទ្វីបកូរ៉េ ក្រោយមរណភាពមេដឹកនាំ គីម ជុងអ៊ីល ។ សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សព្វផ្សាយថា ឯកភាពជាតិជាគោលបំណងរបស់បក្សពលករកូរ៉េខាងជើង និងរដ្ឋាភិបាល ហើយក៏ជាភារកិច្ចដ៏ធំធេងក្រោយមរណភាពលោកគីម ជុងអ៊ីល ។
ក្រសួងឯកភាពជាតិកូរ៉េខាងត្បូងបានប៉ាន់ប្រមាណថា ប្រាក់ចំណាយសម្រាប់សកម្មភាពសុខាភិបាល ទូរគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងឆ្នាំទី១ ត្រូវចំណាយប្រាក់រហូតដល់២១៧ពាន់លានដុល្លារ ស្មើនឹង១ភាគ៤នៃសេដ្ឋកិច្ចកូរ៉េខាងត្បូង ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.