ប្រើល្បិច រកទិញម៉ូតូ រួចសុំសាកជិះ យកទៅបាត់ នៅសល់បក្ខពួក ម្ចាស់ម៉ូតូ ចាប់ខ្លួន ឱ្យសមត្ថកិច្ច


ភ្នំពេញ ៖ ប្រុស-ស្រី មួយក្រុមប្រើល្បិច ធ្វើជាចង់ទិញម៉ូតូម្នាក់ សុំម្ចាស់គេសាកជិះ យកទៅបាត់នៅសល់៤នាក់ទៀត ត្រូវម្ចាស់ ម៉ូតូឃាត់ខ្លួនឱ្យសមត្ថកិច្ច សាកសួរថា តើ នរណាខ្លះ មានពាក់ព័ន្ធចំពោះអំពើឆបោក នេះ ។
នគរបាលព្រហ្មទណ្ឌ ខណ្ឌសែនសុខ បាន និយាយថា  មុនកើតហេតុ ក្រុមនេះមានគ្នា ៤នាក់ ជិះម៉ូតូ ២ គ្រឿង ក្នុងនោះ មានស្ដ្រី ២ នាក់ផងដែរ បានទៅដល់ផ្ទះជន រងគ្រោះ ហើយនាំគ្នាឈប់ម៉ូតូ រួចសួរនាំទិញម៉ូតូជន រងគ្រោះម៉ាកសេ១២៥ ស៊េរី ២០១១ ដែល ចតទុកមុខផ្ទះ។នគរបាលបាននិយាយទៀត ថា ក្រោយពិនិត្យហើយ ពួកគេបានព្រម ព្រៀងលក់ និងទិញក្នុងតម្លៃ ១៥០០ដុល្លារ។ ហើយមុនប្រគល់លុយឈ្មោះ រិទ្ធ បានសុំ សាក រួចជិះចេញទៅបាត់អត់វិលមកវិញ ទើបនាំគ្នាឆោឡោ ទើបដឹងថា ត្រូវគេបោក ប្រាស់ ទើបម្ចាស់ម៉ូតូឃាត់ខ្លួន ជនសង្ស័យ ទាំង ៣នាក់ ឱ្យទៅសមត្ថកិច្ច ខណ្ឌសែន សុខ ចាត់ការតាមច្បាប់ ។
ហេតុការណ៍នេះបានកើតឡើង កាលពី វេលាម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១២ នៅចំណុចផ្ទះជួល គ្មានលេខ ភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជន សង្ស័យដែលត្រូវឃាត់ខ្លួន ពីបទសង្ស័យ ក្នុងអំពើឆបោកនេះមានឈ្មោះ ឈឿន ស្រី ភេទស្រី អាយុ ១៩ ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដ កណ្ដាល ទី២-ឈ្មោះ រឿន ពៅ ភេទស្រី អាយុ ២០ ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយគ្នា និងទី៣-ឈ្មោះ ឃុន បុនធឿន ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប បច្ចុប្បន្ន ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ចំណែកជនរងគ្រោះ ក្នុង អំពើឆបោកម៉ូតូនេះ មានឈ្មោះ ផយ ភាង ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ ជាជាង កាត់ដេរនៅផ្ទះជួលលេខ៧៩ ផ្លូវបេតុង ភូមិ ត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ទោះជាឈ្មោះ រិទ្ធ ដែលជាអ្នកជិះម៉ូតូ យកទៅបាត់ក៏ដោយ ប៉ុន្ដែអ្នកទាំង ៣ នាក់ បានរួមដំណើរ អាចចាត់ទុកថា មានការ ជាប់ពាក់ព័ន្ធ ឬជាអ្នកផ្សំគំនិត ដូច្នេះពួកគេ កំពុងត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាន ខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់ ៕ source
Photo by DAP-NEWS
Photo by DAP-NEWS



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.