ប្លន់រួចគេច ខ្លួនបាន១២ឆ្នាំ ចូលស្រុកវិញ ជាប់ខ្នោះ នគរបាល


ខេត្ដកណ្ដាល ៖ ជនជាប់ចោទម្នាក់ ត្រូវនគរ បាលស្រុកស្អាង ឃាត់ខ្លួនតាមដីកា របស់តុលាការខេត្ដកណ្ដាល ដោយជនរូបនេះធ្លាប់ធ្វើសកម្ម ភាពប្លន់ប្រដាប់ អាវុធជាមួយ បក្ខពួកកាលពី អំឡុងឆ្នាំ២០០០ ដោយកាលនោះនគរបាល ឃាត់ខ្លួនបានជាក់ស្ដែងម្នាក់ ចំណែកឯជនជាប់ចោទរត់រួច ហើយគេចខ្លួនរហូត ហើយ ពេលនេះ  ជនជាប់ចោទលបចូលស្រុកត្រូវនគរបាលឃាត់ខ្លួនបាននិងកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការទៅតាមច្បាប់ ហេតុ ការឃាត់ខ្លួនកើត ឡើងកាលពីវេលាម៉ោង២១ និង១០នាទី ថ្ងៃទី ៣០ខែមករា ឆ្នាំ២០១២ស្ថិត នៅក្នុង ភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្ដកណ្ដាល។
ប្រភពព័ត៌មានពីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនជាប់ចោទដែលឃាត់ខ្លួនបាននោះមាន ឈ្មោះ រ៉ើន រិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ មានមុខ របរមិនពិតប្រាកដ រស់នៅក្នុងភូមិ-ឃុំកើតហេតុ ។
ប្រភពព័ត៌មានដដែលបានឱ្យដឹងទៀតថា ការឃាត់ខ្លួនជនជាប់ចោទខាងលើនេះគឺធ្វើឡើង ទៅតាមដីការបស់តុលាការលេខ០៦៩ ដតសខ ចេញដោយលោក ឃន សុកល ចៅក្រុមស៊ើបសួរ សាលាដំបូងខេត្ដកណ្ដាល ដោយជនរូបនេះរួមនឹង បក្ខពួករបស់គេ៣នាក់ផ្សេងទៀតកាលពីអំឡុង ឆ្នាំ២០០០បានធ្វើសកម្មភាព ប្លន់ម៉ូតូអ្នកដឹកត្រី ២នាក់ប្ដីប្រពន្ធរួចគេចខ្លួនរហូត ដោយកាលនោះ នគរបាលឃាត់ខ្លួនបានម្នាក់ជាក់ស្ដែងហើយក៏ ឈានទៅឃាត់ខ្លួនបានជាបន្ដបន្ទាប់ នៅសល់តែ ជនជាប់ចោទមួយនេះទេ ដែលរត់គេចខ្លួនទើប ពេលនេះនគរបាលឃាត់ខ្លួនបាន ។
គួរបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០០០ម៉ោង ៤ទៀបភ្លឺជនជាប់ចោទរួមនឹង បក្ខពួករបស់គេ៣ នាក់ផ្សេងទៀតដែលនគរបាល ឃាត់ខ្លួនបានពីមុនមកធ្លាប់ ធ្វើសកម្មភាព បាញ់១គ្រាប់ប្លន់ពីរនាក់ប្ដី ប្រពន្ធជាអ្នកដឹកត្រីលក់បណ្ដាលឱ្យត្រូវដៃជនរងគ្រោះជាប្រពន្ធរបួសធ្ងន់យកបានខ្សែករមួយខ្សែ ស្ថិតនៅក្នុងភូមិទួលក្ដី ឃុំត្រើយស្លា ស្រុក ស្អាង ខេត្ដកណ្ដាល ភ្លាមៗនោះនគរបាលឃាត់ខ្លួនបាន ជាក់ស្ដែងម្នាក់ ហើយក៏ឈានទៅឃាត់ខ្លួនបានជា បន្ដបន្ទាប់២នាក់ទៀតយកទៅផ្ដន្ទាទោសតាម ច្បាប់ ចំណែកឯជនជាប់ចោទរូបនេះគេចខ្លួន រហូត។ បច្ចុប្បន្នជនជាប់ចោទឃុំខ្លួនជា បណ្ដោះអាសន្ននៅអធិការដ្ឋនគរបាលស្រុក ស្អាង ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅ កាន់តុលាការចាត់ការទៅតាម ច្បាប់ ៕ source



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.