ស្ត្រីច្រើនតែខ្វល់ចិត្តទៅលើបញ្ហាបីគឺ៖ ទម្ងន់ ស្បែក និងសក់។ ក្នុងចំណោមកង្វល់ទាំងបីនេះ សក់ប្រហែលជាបញ្ហាដែលអ្នកអាចគ្រប់គ្រងបានតិចជាងគេ (វាមិនមែនអ្នកអាចប្តូរសក់ទៅជាពណ៌ទង់ដែងដោយមិនមានការកែខៃនោះទេ)។ នោះមានន័យថា វារឹតតែសំខាន់ដែលអ្នកត្រូវចំណាយពេលកាន់តែច្រើនដើម្បីរក្សាសក់អ្នកឱ្យមានសុខភាពល្អ។ ការធ្វើបែបនេះនឹងជួយអ្នកក្នុងការថែរក្សាសក់របស់អ្នកឱ្យនៅក្រោមការគ្រប់គ្រងនិងមើលទៅមានសម្រស់ស្អាត បើទោះជាវាមិនអាចដូចអ្វីដែលអ្នកចង់បានក៏ដោយ។ សាកល្បងចំណុចទាំង ៥ ខាងក្រោម នោះអ្នកនឹងឃើញពីប្រសិទ្ធភាពរបស់វា៖
- ផ្លុំឱ្យស្ងួតដោយខ្យល់ត្រជាក់៖ ម៉ាស៊ីនផ្លុំសក់ជាច្រើនដែលមានជម្រើសផ្លុំខ្យល់ត្រជាក់។ ការជ្រើសជម្រើសមួយនេះមានន័យថាអ្នកត្រូវចំណាយពេលយូរក្នុងការសម្ងួតសក់ ប៉ុន្តែអ្នកអាចថែរក្សាសុខភាពសក់របស់អ្នក។
- បញ្ឈប់ការប្រើម៉ាស៊ីនកៀបត្រង់៖ ករណីនេះគឺជាពិតជាពិបាកសម្រាប់ស្ត្រីភាគច្រើនដែលពឹងផ្អែកទៅលើម៉ាស៊ីនកៀបដើម្បីឱ្យសក់រលោកដូចសូត្រ ប៉ុន្តែវាបំផ្លាញសក់របស់អ្នកយ៉ាងខ្លាំង។ ការចំណាយពេលមួយឆ្នាំដោយមិនប្រើម៉ាស៊ីនកៀបត្រង់ នោះអ្នកនឹងមិនត្រូវការការកៀបសក់ដើម្បីឱ្យសក់របស់អ្នកត្រង់ទៀតនោះទេ។
- លេបថ្នាំវីតាមីន biotin រៀងរាល់ថ្ងៃ៖ វីតាមីន biotin ដែលជាពពួកវីតាមីន B គឺជាសារធាតុជំនួយសក់យ៉ាងពិសេស។ អ្នកគួរទទួលជាតិវីតាមីន biotin ឱ្យបាន ១.០០០មីក្រូក្រាម ជារៀងរាល់ថ្ងៃ នោះសក់របស់អ្នកនឹងលូតលាស់កាន់តែលឿននិងមានសុខភាពល្អ។
- ឧស្សាហ៍តម្រឹមសក់៖ កាត់ ឬ តម្រឹមសក់របស់អ្នក រៀងរាល់ ២ ទៅ ៣ខែ ម្តង ដើម្បីធានាថាសក់របស់អ្នកមិនមានបែកចុង។
- សក់ធម្មជាតិ៖ ស្ត្រីដែលមានសក់ពណ៌ខ្មៅ ដែលឧស្សាហ៍ប្តូរពណ៌សក់របស់ខ្លួនទៅជាពណ៌ទង់ដែង កំពុងតែបង្ករការបំផ្លាញដល់សក់របស់ពួកគេ។ ប្រសិនបើអ្នកនៅតែចង់ប្តូរពណ៌សក់ អ្នកគួរប្រើពណ៌ត្នោតខ្ចីស្រទន់ជំនួសវិញ ដើម្បីកាត់បន្ថយការបំផ្លាញ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.