ប្រធានបច្ចេកវិទ្យា សហរដ្ឋអាមេរិក លាលែង ពីតំណែង

Posted on
  • Tuesday, January 31, 2012
  • by
  • angco.co
  • in
  • Labels:

  • លោក Aneesh Chopra នឹងលាលែង ពីតំណែង របស់លោក ដែលលោកបាន កាន់មុខងារជា ប្រធានការិយាល័យ បច្ចេកវិទ្យា ប្រចាំសហរដ្ឋអាមេរិក ។ ការលាលែង ពីតំណែងនេះ ត្រូវ បានគេរំពឹងថា ដូចជាឆាប់ ខ្លាំងណាស់ អំឡុងពេល ដែលគេក៏មិនទាន់ដឹង ច្បាស់ថា តើនរ ណា នឹងមកជំនួសតំណែង លោក Chopra នោះទេ ។
    យោងតាម គេហទំព័រ  Fedscoop បានធ្វើការសន្និដ្ឋានថា លោក   Chopra លាលែងពី តំណែង ជាប្រធាន បច្ចេកវិទ្យា ប្រចាំសហរដ្ឋអាមេរិក ប្រហែលជាលោក មានការចាប់ អារម្មណ៍ នៅក្នុងការធ្វើនយោបាយ ឬក៏ចង់ធ្វើជា ប្រធានធំ នៅក្នុងក្រុមហ៊ុនធំមួយ នៅទីក្រុង វ៉ាស៊ីនតោន ក្នុងតំបន់ D.C ដែលជាតំបន់ មានឈ្មោះល្បីល្បាញ ខាងពាណិជ្ជកម្មទាំង១០ នៅ សហរដ្ឋអាមេរិក ជាងមុខងារចាស់ របស់លោក ។
    គួរបញ្ជាក់ថា លោក  Chopra ត្រូវបានតែងតាំង ជាប្រធានបច្ចេកវិទ្យា ប្រចាំសហរដ្ឋអាមេរិក ដោយ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា កាលពីខែមេសា ឆ្នាំ២០០៩ ៕  
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.