ThinkPad ត្រៀម​Upgradeឡើង​ ICS?

Posted on
  • Tuesday, January 31, 2012
  • by
  • angco.co
  • in
  • Labels:

  • មាន​ប្រិយមិត្ត Android មួយ​ចំនួន​ប្រហែល​ជា​កំពុង​ឆ្ងល់ និង​រង់ចាំ​មើល​ថា​តើ device ណា​ខ្លះ​ដែល​អាច upgrade ប្រព័ន្ធ​ប្រតិបត្តិ​ការ​ជំនាន់​ចុង​ក្រោយAndroid ឡើង​ទៅ​ ICS(Ice Cream Sandwich) បាន? ស្រប​ពេល​នេះ​ដែរ​គេហទំព័រ engadget បាន​ឲ្យ​ដឹង​ថា Tablet ម៉ូដែល​ThinkPad  របស់​ Lenovo នឹង​ទទួល​យក​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ថ្មី​នេះ​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ។
    កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ​ក្រុមហ៊ុន Lenovo បាន​ប្រកាស​ក្ដែងៗ​ថា​មាន​គម្រោង upgradeប្រព័ន្ធ​ប្រតិបត្តិ​ការ Andoroid ជំនាន់​ចុង​ក្រោយ​នេះ​លើ ThinkPad ដ៏​ពេញ​និយម​របស់​ខ្លួន​ក្នុង​កំឡុង​ត្រីមាស​ទី ២​ឆ្នាំ​នេះ។ នេះ​ដោយ​យោង​ទៅ​តាម​គេហទំព័រ PC World។

    បន្ទាប់​ពី upgrade ហើយ​អ្នក​ប្រើប្រាស់ ThinkPad ទាំង​អស់​នឹង​ទទួល​បាន​នូវ interface, connectivity, application និង multimedia ថ្មីៗ​និង​កាន់​តែ​ប្រសើរ​ជាង​មុន។ លើស​ពី​នេះ​ទៀត OS ថ្មី​នេះ​អាច​ប្រើ​បាន​ទាំង smartphones និង tablets រួម​បញ្ចូល​ទាំង​សុវត្ថិភាព​លើ​ទិន្នន័យ​និង​អ៊ីមែល​ថែម​ទៀត​ផង។
    គួរ​រំលឹក​ថា Tablet​ ម៉ាក​ThinkPad ត្រូវ​បាន​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ខែ កក្កដា ឆ្នាំ​មុន​ដោយ​ភ្ជាប់​មក​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 3.1 Honeycomb៕

    រូបភាព៖ www.engadget.com



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.