លោក សុន វៃ នាយនគរបានប៉ុស្តិ៍ឃុំព្រែកព្រះអង្គ បានឱ្យដឹងថានៅមុនពេលកើតហេតុមានក្រុមក្មេងស្ទាវប្រមាណជាង១០នាក់ជិះម៉តូ៥គ្រឿងចេញពីចំណុចទីរួមស្រុកស្ទឹងត្រង់ ឆ្ពោះទៅក្រុងកំពង់ចាមដើម្បីដើរលេងថ្ងៃចូលឆ្នាំចិន។លោកនាយប៉ុស្តិ៍បន្តថា ម៉ូតូទាំង៥គ្រឿងរបស់ពួកក្មេងស្ទាវនោះមានម៉ូតូចំនួន៣គ្រឿង ជារបស់ក្រុមក្មេងស្ទាវ១ក្រុម និង២គ្រឿងទៀតជារបស់ក្រុមក្មេងស្ទាវ១ក្រុមទៀត។ហើយម៉ូតូទាំង៥គ្រឿង នេះបានជិះឌុបគ្នាមានចំនួនជាង១០នាក់ ចេញពីទីរួមស្រុកស្ទឹងត្រែង ឆ្ពោះទៅក្រុងកំពង់ចាមដើម្បីដើរលេងបុណ្យចូលឆ្នាំចិន។ប្រភពដដែលបន្តថានៅក្នុងខណៈពេលធ្វើដំណើម៉ូតូទាំង២ក្រុមបានជិះវ៉ាគ្នាចុះឡើងៗបង្ហុយដីដាក់គ្នា ហើយប្រការនេះបង្កើតបានជាជម្លោះរហូតជិះម៉ូតូដេញវាយគ្នាតែម្ដង។ប្រភពបន្តទៀតថានៅពេលមកដល់ចំណុចកើតហេតុ ម៉ូតូចំនួន៣គ្រឿងដែលជារបស់ពួកខាងក្មេងស្ទាវ១ក្រុមបានជិះលឿនទៅមុខបាត់ ហើយម៉ូតូ២គ្រឿងដែលមានគ្នាជិះចំនួន៥នាក់ ជារបស់ក្រុមក្មេងស្ទាវ១ក្រុមទៀតបានជិះ ដេញតាម ក្រោយ ហើយនៅក្នុងចំណោមម៉ូតូ២គ្រឿងរបស់បក្ខពួកម្ខាងដែលកំពុងជិះដេញគេយ៉ាងលឿននោះ ម៉ូតូ១គ្រឿងបានឈប់នៅតាមផ្លួវ ធ្វើឱ្យម៉ូតូបក្ខពួកខ្លួន១គ្រឿងទៀតមកពីក្រោយឃើញពួកខ្លួនឈប់ ក៏ជាន់ហ្វាំងបង្ខំដើម្បីឈប់ដែរ ហើយពេលនោះក៏បានដួលច្រឡោតតោតតូងជាច្រើនត្រឡប់មកត្រូវម៉ូតូពួកខ្លួនដែលកំពុងឈប់នៅខាងមុខបណ្ដាលឱ្យអ្នកទាំង៥នោះរងគ្រោះដល់ស្លាប់ម្នាក់នៅកន្លែងកើតហេតុនិង៤នាក់ទៀតរងរបួស។ក្នុងនោះទី១ឈ្មោះ ផូ ខេងហុង ភេទប្រុសអាយុ២០ឆ្នាំ (ស្លាប់) ទី២ឈ្មោះ ឆៃ រី ភេទប្រុសអាយុ២១ឆ្នាំ ទី៣ឈ្មោះ ឌី ណា ភេទប្រុសអាយុ២១ឆ្នាំ ទី៤ឈ្មោះ ឆេន ធីម ភេទប្រុស អាយុ២១ឆ្នាំ និងទី៥ឈ្មោះ ចាន់ ធ័រ ភេទប្រុសអាយុ២១ឆ្នាំ អ្នកទាំង៥រស់នៅភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចប៉ូលិសបានមកពិនិត្យ បញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ហើយបាននាំយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ហើយកំពុងធ្វើការស្រាវជ្រាវករណីនេះបន្តទៀតនៅឡើយ៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.