ជាប់​លេខ​ពីរ​ក្នុង​ការ​នាំ​រថយន្ត​ទៅ​ប្រទេស​ជប៉ុន

Posted on
  • Friday, January 13, 2012
  • by
  • angco.co
  • in
  • Labels:

  • 120113_13b
    រថយន្ត March បង្ហាញ​នៅ​ការិយាល័យ​កណ្តាល​​​​របស់​ក្រុម​ហ៊ុន។ Reuters
    ក្រុង​យូកូយ៉ាម៉ាៈ ក្រុមហ៊ុន Nissan Motor ដែល​ជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ធំ​ជាង​គេ​ទីពីរ​របស់​ជប៉ុន បាន​វ៉ាដាច់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​បរទេស​ជា​ច្រើន រួម​មាន​ក្រុម​ហ៊ុន BMW ផង​ដែរ កាល​ពី​ឆ្នាំ​២០១១ ដើម្បី​ក្លាយ​ជា​ក្រុម​ហ៊ុន​នាំ​ចូល​រថយន្ត​ធំ​ជាង​គេ​ទីពីរ​ទៅ​កាន់​ ទីផ្សារ​ប្រទេស​ជប៉ុន។
    សមាគម​ក្រុម​ហ៊ុន​នាំ​ចូល​រថយន្ត​ជប៉ុន បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​កាល​ ពី​ថ្ងៃ​ពុធ​ថា ក្រុម​ហ៊ុន Nissan ដែល​កំពុង​ផលិត​រថយន្ត​ធុន​តូច​ម៉ូដែល March នៅ​ប្រទេស​ថៃ ហើយ​នាំ​ចូល​ទៅ​ប្រទេស​ជប៉ុន​វិញ​នោះ បាន​បង្កើន​ការ​នាំ​ចូល​រថយន្ត​បាន ៨៦​ភាគ​រយ ដល់​ ៥០ ២៦៩​គ្រឿង​កាល​ពី​ឆ្នាំ​២០១១។  ក្រុម​ហ៊ុន Volkswagen AG ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Wolfsburg ប្រទេស​អាល្លឺម៉ង់ បាន​នាំ​មុខ​ទីផ្សារ​នាំ​ចូល​រថយន្ត​ទៅ​កាន់​ប្រទេស​ជប៉ុន​នេះ ដោយ​នាំ​ចូល​រថយន្ត​បាន​ចំនួន ៥០ ៦៣៥​គ្រឿង ពោល​គឺ​កើន​ឡើង​ ៨,៤​ភាគ​រយ ​ធៀប​នឹង​ឆ្នាំ​២០១០។
    លោក Toshitake Inoshita អ្នក​នាំ​ពាក្យ​របស់​ក្រុម​ហ៊ុន Nissan ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ យូកូហាម៉ា បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាល​ពី​ម្សិលមិញ​ថា​៖​ «​កំណើន​នាំ​ចូល​រថយន្ត​របស់​ក្រុម​ហ៊ុន Nissan នេះ ភាគ​ច្រើន​គឺ​ទទួល​បាន​ដោយ​សារ​ការ​នាំ​ចូល​រថយន្ត​ម៉ូដែល March»។ ​
    ក្រុម​ហ៊ុន Nissan បាន​ផ្លាស់​ប្តូរ​ទីតាំង​ផលិត​រថយន្ត​ម៉ូដែល March នេះ​ពី​ទីក្រុង​អូប៉ាម៉ា ប្រទេស​ជប៉ុន​ទៅ​កាន់​ប្រទេស​ថៃ​នៅ​ខែ​មីនា ឆ្នាំ​២០១០ ដើម្បី​ប៉ះប៉ូវ​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​កំណើន​ថ្លៃ​ប្រាក់​យ៉េន ដែល​បាន​កាត់​បន្ថយ​ប្រាក់​ចំណេញ​ទទួល​បាន​ពី​ការ​នាំ​ចេញ​រថយន្ត​ ដែល​ផលិត​ក្នុង​ប្រទេស​ជប៉ុន និង​ដើម្បី​កាត់​បន្ថយ​ចំណាយ​ថ្លៃ​ដើម តាម​រយៈ​ការ​បោះ​មូលដ្ឋាន​ផលិតកម្ម​ឲ្យ​នៅ​ជិត​ទី​តាំង​របស់​ក្រុម​ហ៊ុន ផ្គត់ផ្គង់។
    លោក Carlos Ghosn ជា​អគ្គ​នាយក​ក្រុម​ហ៊ុន Nissan and Renault SA មាន​ប្រសាសន៍​កាល​ពី​ខែ​តុលា​កន្លង​ទៅ​នេះ​ថា ក្រុម​ហ៊ុន​ផលិត​រថយន្ត​របស់​ជប៉ុន​ជា​ច្រើន នឹង​បន្ត​ផ្លាស់​ប្តូរ​ទីតាំង​ផលិតកម្ម​ទៅ​ក្រៅ​ប្រទេស ដោយ​សារ​កំណើន​ថ្លៃ​ប្រាក់​យ៉េន។
    លោក Yoshiaki Kawano អ្នក​វិភាគ​ប្រចាំ​ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​ឧស្សាហកម្ម​រថយន្ត IHS Automotive បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​កាល​ពី​ម្សិលមិញ​ថា​៖​ «​កំណើន​រថយន្ត​នៅ​ក្នុង​ប្រទេស​ជប៉ុន ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ជប៉ុន​នៅ​ក្រៅ​ប្រទេស នឹង​បន្ត​កើន​ឡើង​»។
    លោក​បាន​បន្ត​ថា​៖ «​ដោយ​សារ​កំណើន​ថ្លៃ​ប្រាក់​យ៉េន​ ការ​នាំ​ចូល​រថយន្ត​ម៉ូដែល​ផ្សេងៗ ដូច​ជា​រថយន្ត​ម៉ូដែល March នេះ​ជា​ដើម ដែល​រថយន្ត​ទាំង​នោះ ត្រូវ​បាន​កំណត់​ជា​គោល​ដៅ​សម្រាប់​ការ​នាំ​ចេញ​​ទៅ​កាន់​តំបន់​ទាំង​អស់​ នឹង​ទំនង​ជា​កើន​ឡើង​»៕ BP



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.