Motorola​ចាប់​ដៃ​Intel​រៀប​យុទ្ធសាស្ត្រ​​ថ្មី

Posted on
  • Thursday, January 12, 2012
  • by
  • angco.co
  • in
  • Labels:

  • កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ​ Motorola និង Intel បាន​ឡើង​លើ​វេទិកា​រួម​គ្នា​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​អេឡិចត្រូនិក​អន្តរជាតិ​ឆ្នាំ ២០១២​ (CES 2012) និង​បាន​ប្រកាស​​ពី​កិច្ចព្រមព្រៀង​ធំ​មួយ។ នេះ​ដោយ​យោង​ទៅ​តាម​គេហទំព័រ BGR។
    ក្រុមហ៊ុន​ Motorola និង Intel បាន​យល់​ព្រម​ចូលរួម​សហការ​​រៀប​យុទ្ធសាស្ត្រ​ពហុ​ឆ្នាំ និង​ពហុ​ឧបករណ៍ (Multi-year and multi-device) ដើម្បី​បំពាក់​ Chips របស់​ Intel ចូល​ទៅ​ក្នុង​ Motorola។ ទូរស័ព្ទ​ឆ្លាតវៃ​ដែល​ដំណើរការ​ដោយ Chip របស់ Intel នឹង​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​លក់​នៅ​រដូវក្តៅ​ឆ្នាំ​នេះ និង​សម្ពោធ​នៅ​ពេល​បន្ទាប់​ទៀត។
    ចាំ​មើល​តើ​ទូរស័ព្ទ​ Motorola ស៊េរី​អី​ដែល​នឹង​ប្រើ​ Chip របស់ Intel នោះ​?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.