កម្ពុជាជាប្រទេសដែលមានវប្បធម៌ចំណាស់ជាង គេមួយនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ហើយក៏ជាទិសដៅទេសចរ ដ៏មានប្រជាប្រិយភាពសម្រាប់ភ្ញៀវទេសចរ គ្រប់រូបដែលចង់មកទស្សនា។ ក្រៅពីមានទេសភាពដ៏ស្រស់ត្រកាលបែបធម្មជាតិ ប្រជាជនដែលមានភាពរួសរាយរាក់ទាក់ និងប្រាង្គប្រាសាទដែលមានក្បូរក្បាច់រចនាប្រកប ដោយទេពកោសល្យ កម្ពុជាក៏មានមុខម្ហូបឈ្ងុយឆ្ងាញ់យ៉ាងសម្បូរបែបផងដែរ។
បើទោះបីជាម្ហូបខ្លះរបស់កម្ពុជា មានលក្ខណៈស្រដៀងទៅនឹង មុខម្ហូបរបស់ប្រទេសជិតខាងមួយចំនួនដូចជា ថៃ និងវៀតណាមក៏ដោយ តែរសជាតិដែលមានតែមួយប្លែកពីគេរបស់ខ្លួនបានធ្វើឲ្យ ម្ហូបខ្មែរ ជាមុខម្ហូបដែលអ្នកទេសចរត្រូវតែភ្លក្ស ឲ្យខានតែបាន។
ទន្ទឹមនឹងនេះ កាលពីពេលថ្មីៗ សារព័ត៌មានដ៏ល្បីឈ្មោះ CNN របស់អាមេរិក បានចុះផ្សាយមុខម្ហូប ១០មុខរបស់ខ្មែរដែលមិនអាចមើលរំលង ក្នុងទំព័រ CNN Go របស់ខ្លួនបាន។ មុខម្ហូបទាំងនោះមានដូចរៀបរាប់ខាងក្រោម៖
១. បាយសាច់ជ្រូក

២. ហ្មម៉ុងត្រី
៣. ការីខ្មែរ
៤. ឡាបខ្មែរ
៥. នំបញ្ចុក
៦. ក្ដាមឆា
៧. ឆាម្ជូរអង្ក្រងសាច់គោ
៨. មឹកអាំង
៩. ចាហួយទឹក
១០. ត្រីបឹងកញ្ឆែត
សូមបញ្ជាក់ថា នៅមានមុខម្ហូបដែលមានរសជាតិឈ្ងុយឆ្ងាញ់ផ្សេងៗទៀត ដែលមិនអាចរៀបរាប់អស់ ហើយមុខម្ហូបដែលបានលើកយកមកបង្ហាញខាងលើនេះ គ្រាន់តែជាមុខម្ហូបមួយចំនួនដែលបង្ហាញខ្លួននៅលើគេហទំព័ររបស់ CNN GO តែប៉ុណ្ណោះ។ នៅចាំអីទៀត! ម៉េចក៏មិនណែនាំមុខម្ហូបរបស់យើង ដល់ភ្ញៀវបរទេសបានដឹង និងភ្លក្សរសជាតិទៅ!
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.