ថ្មីៗនេះគេហទំព័រ bbc បានឲ្យដឹងថាក្រុមហ៊ុនបណ្ដាញសង្គមយក្ស Facebook នឹងចាប់ផ្ដើមដំណើរការផ្សារហ៊ុនរបស់ខ្លួនសប្ដាហ៍នេះក្នុងទំហំទឹកប្រាក់ ១០ពាន់លានដុល្លារ។
យោងតាមសារព័ត៌មាន Financial Times និង Wall Streetបានលើកឡើងថាក្រុមហ៊ុន Facebookគ្រោងនឹងរៀបចំសំណុំឯកសារជាមួយក្រុមឃ្លាំមើលហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកនៅថ្ងៃពុធខាងមុខនេះ ហើយហ៊ុនដែលនឹងតៀមដាក់លក់លើកដំបូងក្នុងឆ្នាំនេះគឺមានតម្លៃស្មើនឹង ១០ពាន់លានដុល្លារ ដែលនេះជាហ៊ុនដែលធំជាងគេមិនធ្លាប់ជួបនៅលើ Wall Street។
គួររំលឹកថាកាលពីឆ្នាំ ២០០៤ ក្រុមហ៊ុន Google បានបោះជំហានចូលផ្សារហ៊ុនលើកដំបូង ក្នុងទំហំទឹកប្រាក់តែ ១,៩ពាន់លានដុល្លារប៉ុណ្ណោះ តែ Facebook វិញមានរហូតដល់ទៅ ១០ពាន់លានដុល្លារ។ អញ្ចឹងមានន័យថាផ្សារហ៊ុនដំបូងរបស់ Facebook ច្រើនជាង Google ដល់ទៅ ៥ដង៕
រូបភាព៖ blog.robfore.com
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.