Thunderbolt, Rhyme និង DROID Incredible 2 នឹង Update ប្រ​ព័​ន្ឋ Android 4.0

Posted on
  • Monday, February 20, 2012
  • by
  • angco.co
  • in
  • Labels:

  • ក្រុមហ៊ុន HTC កាលពីថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ បានប្រកាសនៅលើគេហទំព័រ Facebook របស់ខ្លួនថា Thunderbolt, Rhyme និង DROID Incredible 2 នឹងទទួលការ Update ប្រព័ន្ឋ Android 4.0 Ice Cream Sandwich ក្នុងពេលឆាប់ៗនេះ។
    សេចក្តីប្រកាសនោះបានបន្តថា ក្រុមហ៊ុននឹងធ្វើការ Update នូវប្រព័ន្ឋប្រតិបត្តិ Android 4.0, Ice Cream Sandwich ហើយចំពោះផែនការ Update នេះ នឹងមានសម្រាប់អតិថិជន ដែលប្រើប្រាស់ Verizon Wireless ជាមួយនឹង HTC Rhyme, HTC Thunderbolt និង DROID Incredible 2 ។
    បើតាម របាយការណ៍មុនៗរបស់ក្រុមហ៊ុន បានឲ្យដឹងថា HTC Rhyme, HTC Thunderbolt, និង DROID ទាំង នេះ ពីមុនមិនត្រូវបានរាប់បញ្ចូលទៅបញ្ជី ដែលត្រូវទទួលបានការ Update នោះទេ ទើបតែពេលនេះទេ ដែល ក្រុមហ៊ុន បានដាក់បញ្ចូលពួកវា ក្នុងការ Update យកប្រព័ន្ឋទំនើបមួយនេះ។
    ជាមួយគ្នានេះដែរ HTC បានប្រកាសថា កម្មវិធីហ្គែម Raider ក៏ទទួលការ Update ប្រព័ន្ឋ Ice Cream Sandwich សម្រាប់ Rogers និង Bell នៅក្នុងប្រទេសកាណាដាផងដែរ។ គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនមិនទាន់បង្ហាញព័ត៌មានច្បាស់លាស់ណាមួយ ពីកាលបរិច្ឆេទនៅឡើយនោះទេ តែទោះបីជាយ៉ាងណា ក្រុមហ៊ុនបានសន្យាថា នឹងជួនព័ត៌មានថ្មីៗទាក់ទង់នឹងការ Update នេះ នៅសប្តាហ៍ក្រោយ៕
    Photo by DAP-News
    Photo by DAP-News
    Photo by DAP-News



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.