ជាថ្មីម្តងទៀត Apple បាននិយាយថា កំពុងតែទទួលផែនការរួចរាល់ហើយ ក្នុងការបង្កើតនូវ iPad ស៊េរីថ្មីរបស់ខ្លួន អេក្រង់ទំហំ៧អ៊ីញ សម្រាប់ដាក់បង្ហាញ ក្នុងពេលខាងមុខនេះ បើទោះបីជាតាំងពីដើមក លោក Steve Jobs បានផ្តល់នូវអនុសាសន៍ថា ការដាក់អេក្រង់ទំហំ ៧អ៊ីញនេះ មិនអាចអនុវត្តបានឡើយ។
ប៉ុន្តែម្តងទៀតនេះ ប្រភពព័ត៌មានចចាមអារ៉ាម មកពីក្រុមអ្នកវិភាគ Technology Business Research លោក Ezra Gottheli បាននិយាយថា " Apple មានទីតាំងនៅទីក្រុង Cupertino កំពុតែរៀបផែនការបង្កើត tablet ប្រភេទនេះ ឆាប់ៗនេះហើយ។ ឥឡូវនេះ យើងច្បាស់ណាស់ថា វាពិតជាប្រឆាំងទៅនឹងគោលការណ៍ សំខាន់របស់ក្រុមហ៊ុន Apple ផ្ទាល់ ហើយពួកយើងពិតជាពិបាកនឹងជឿថា Apple បានផ្លាស់ប្តូរគោលគំនិត ស្តីពីការបង្កើតនូវប្រភេទ tablet ទំហំតូចជាងមុនរបស់ខ្លួន ឆាប់យ៉ាងនេះនោះទេ ប៉ុន្តែយ៉ាងណាក៏ដោយ វាអាចទៅរួចទៅហើយ " ។
លោក Gottheli បញ្ជាក់យ៉ាងច្បាស់ថា Tablet ទំហំ៧អ៊ីញ នឹងមិនមកដល់ដំណាលគ្នាជាមួយ ស៊េរី iPad អេក្រង ៩,៧អ៊ីញជំនាន់ទី៣ នោះទេ ហើយវាប្រហែលជា បង្ហាញខ្លួន នៅពេលក្រោយ។
លោក Gottheil បានបន្តថា ខ្ញុំជឿជាក់ថា រឿងទាំងនោះ វាមាននៅក្នុងផែនការរួចរាល់ហើយ បើទោះបីជាគោលគំនិត របស់លោក Jobs គិតថា Tablet អេក្រង់៧អ៊ីញ មានទំហំតូច ខ្លាំងយ៉ាងណាក៏ដោយ។ ជាការពិតទៅវាជារឿងល្អមួយ សម្រាប់អ្នកប្រើប្រាស់មួយចំនួន ទោះបីជាយ៉ាងណា ពួកគេនៅតែរក្សាតម្លៃប្រហាក់ប្រហែលគ្នាទៅនឹងប្រភេទ Tablet ដែលមានពីមុនៗទាំងអស់ដែរតើ ។ តើលោកអ្នកគិតថា រឿងនេះ អាចទៅរួចឬទេ ? ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.