ក្រុមតារាចម្រៀងកូរ៉េខាងត្បូងល្បីល្បាញ 2NE1 បានធ្វើការលម្ហែកាយ និង ថតរូបភាពនៅក្នុងប្រទេសហ្វីលីពីនកាលពីសប្ដាហ៍មុន។ តាមរយៈការលម្ហែកាយនោះ Sandara Park តែងតែបន្តបង្ហោះរូបភាពសកម្មភាពរបស់សមាជិកក្រុម 2NE1 របស់គេនៅក្នុងទីក្រុងម៉ានីល និង ទីក្រុង Albay ប៉ុន្តែពេលនេះនាងស្រាប់តែបង្ហោះរូបភាពថ្មីអាថ៌កំបាំងគួរឲ្យភ័យតក់ស្លុតទៅវិញ។
Sandara Park បានត្រលប់មកកូរ៉េវិញ និង បានបង្ហោះរូបភាពថ្មីអាថ៌កំបាំងគួរឲ្យភ័យតក់ស្លុតនៅក្នុងគណនីគេហទំព័រ me2day របស់នាងដែលថតដោយបុគ្គលិកម្នាក់របស់ក្រុម 2NE1 នៅទីក្រុង Albay កាលពីថ្ងៃទី ៩ កុម្ភៈ។
នៅក្នុងរូបភាពដែលថតដោយកាមេរ៉ាផ្ទាល់ខ្លួននោះគឺជានារីមានសក់វែងម្នាក់ដែលគេមើលមិនស្គាល់ថាជានរណា។ នៅក្នុងការបកប្រែពី oh-dara.com និង @WeLoveDara on Twitter Sandara Park បានសរសេរថា “នៅរមណីយដ្ឋានក្នុងអំឡុងរាត្រីចុងក្រោយនៅប្រទេសហ្វីលីពីនរបស់ពួកយើង… ខ្ញុំបានញ៉ាំអាហារពេលល្ងាចនៅក្បែរអាងហែលទឹកមួយ…រូបភាពនេះថតដោយបុគ្គលិកម្នាក់របស់ពួកយើង”។ នាងបានបន្ថែមទៀតថា “សូមពង្រីករូបភាពនោះមើលទាំងអស់គ្នា! យើងនឹងឃើញរូបស្ត្រីសក់វែងម្នាក់ដែលស្លៀករ៉ូប… ប៉ុន្តែនៅពេលនោះ នៅកន្លែងនោះ គឺគ្មាននរណាម្នាក់នៅទីនោះឡើយ។ បើទោះជាវាមើលទៅមានលក្ខណៈជាមនុស្ស ប៉ុន្តែខ្ញុំមិនគិតថានោះជាមនុស្សនោះទេ។ ពិតមែនហើយ… តើរូបភាពនោះជាអ្វីឲ្យប្រាកដ? ខ្ញុំសូមទុករូបភាពនេះសម្រាប់អ្នករាល់គ្នាធ្វើការស្រមៃមើលថាតើវាជាអ្វី?… មានរបស់ជាច្រើនដែលមនុស្សនៅក្នុងពិភពលោកមិនអាចពន្យល់បាន”។ ចំពោះរូបភាពនេះ អ្នកដែលចូល comment ក្នុងគណនី me2day របស់ Sandara Park មានដល់ទៅ ២.០០០ នាក់។
Sandara Park, CL, Park Bom និង Minzy បានទៅដល់ប្រទេសហ្វីលីពីននៅថ្ងៃទី ១ ខែកុម្ភៈ និង ចាកចេញនៅថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ ២០១២។
តើប្រិយមិត្តយល់ថារូបថតដែល Sandara បង្ហោះនេះអាចជាខ្មោចដែរទេ?
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.