Ascend D1 Q នឹងបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍សមាជ ទូរស័ព្ទល្អបំផុត លើលោក

Posted on
  • Tuesday, February 14, 2012
  • by
  • angco.co
  • in
  • Labels:

  • បើទោះបីជាប្រភេទទូរស័ព្ទរបស់ក្រុមហ៊ុន Huawei ដែលបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ ពិព័រណ៍គ្រឿងអេឡិចត្រូនិច២០១២ មិនបានជាប់តំណែងអ្វីក៏ដោយ ក៏ Huawei នឹងនៅតែមានឆន្ទៈ ក្នុងការបន្តការប្រកូតប្រជែង នៅក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទល្អបំផុតលើលោក។
    ទូរស័ព្ទ Huawei Ascend D1 ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនជាមួយនឹងអង្គគណនា quad-core Tegra 3 CPU ផ្ទាល់របស់វាតែម្តង នៅក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទល្អបំផុតលើលោក ដែលនឹងមកដល់ក្នុងរយៈពេលពីរ សប្តាហ៍ទៀតនោះ ហើយទូរស័ព្ទនេះ នឹងក្លាយជាប្រភេទទូរស័ព្ទស្មាតហ្វនដំបូងគេបង្អស់របស់ក្រុមហ៊ុន។
    ឧបករណ៍មួយនេះ នឹងក្លាយជាប្រភេទទូរស័ព្ទ Diamond មួយថ្មី ដែលមិនធ្លាប់មានពីមុន ហើយចំពោះដំណើរ ការកម្មវិធីកាន់តែរហ័សជាងមុន ជាមួយនឹងការបង្ហាញកម្មវិធីនីមួយៗ លេញចេញឡើងយ៉ាងអស្ចារ្យ។

    ក្នុងការបង្ហាញនូវអង្គគណនា quad-core Ascend D1 Q របស់ទូរស័ព្ទ Ascend D1 នេះ ក្រុមហ៊ុន Huawei ត្រូវ បានគេរំពឹងថា នឹងបង្ហាញនូវប្រភេទ tablet ថ្មីមួយទៀត គឺ MediaPad 10, បើយើងពិនិត្យមើលតាមឈ្មោះវិញ យើងអាចដឹងថា វាមានអេក្រង់ទំហំ ១០អ៊ីញ ដំណើរការដោយប្រព័ន្ឋប្រតិបត្តិការ Android Ice Cream Sandwich៕
    Photo by DAP-NEWS
    Photo by DAP-NEWSa



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.