តាមព័ត៌មានពីThe Wall Street Journal បានបញ្ជក់ថា iPad 3 របស់ក្រុមហ៊ុន Apple ថ្មីៗនេះ ត្រូវបានគេ ប្រាប់ថា នឹងដាក់លក់នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១២ ហើយជាមួយនឹងការភ្ជាប់នូវបច្ចេកវិទ្យា 4G LTE ។
តាមរយៈព័ត៌មានរហ័សពីបណ្តាញសារព័ត៌មានផ្សេងៗបានដឹង iPad 3 ត្រូវបានគេ រាយការណ៍ថា មានបំពាក់ អេក្រង់ប្រភេទ Retina Display ទំហំ នៃការបង្ហាញរូបភាព 2,048 x 1,536 និងមាន processor ប្រភេទ quad-core A6 ថែមទាំងកម្មវិធីដំណើរការ ដោយប្រព័ន្ឋប្រតិបត្តិការ iOS 5.1។ ចំណែកកាមេរ៉ា និងប្រព័ន្ឋដទៃទៀត ក្រុមហ៊ុននឹងធ្វើការកែច្នៃឲ្យកាន់តែប្រសើរជាងមុនទាំងអស់៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.