LG Optimus 3D 2 នឹងបង្ហាញ ខ្លួនក្នុងព្រឹត្តិការណ៍ សមាជទូរស័ព្ទ ល្អបំផុតលើលោក

Posted on
  • Tuesday, February 14, 2012
  • by
  • angco.co
  • in
  • Labels:

  • រូបភាព នៃទូរស័ព្ទ LG Optimus 3D 2 ត្រូវបានគេ ធ្វើការផ្សព្វផ្សាយនៅទំព័រមុខគេ តាមទីផ្សារអនឡាញ ដែលថា នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ សមាជទូរស័ព្ទល្អបំផុតលើលោក(Mobile World Congress)។
    យោងតាមព័ត៌មានពី Electronics Times News បានឲ្យដឹងថា ទូរស័ព្ទ Optimus 3D មានរូបរាងស្តើង និងស្រាលជាងស៊េរីទូរស័ព្ទប្រភេទនេះពីមុនៗ ដែលមានលក្ខណៈរាងទ្រវែង ប្រវែងប្រហែល ពី ១១,៩មិល្លីម៉ែត្រ ទៅ ៩,៨មីល្លឺម៉ែត្រ និងមានទំងន់ស្រាលជាងប្រភេទមុនៗ ២០ក្រាម។ ជាមួយគ្នានេះដែរ បើតាមពាក្យចចាមរ៉ាម ជាច្រើនបានឲ្យដឹងថា លក្ខណៈពិសេសរបស់ទូរស័ព្ទនេះ មាន processor ប្រភេទ dual-core Texas Ins ល្បឿន 1.2GHz  បំពាក់កាមេរ៉ាទំហំ ៥ម៉េហ្គាភិកសែល ភ្ជាប់ជាមួយបច្ចេកវិទ្យាថតរូប 3D មានបំពាក់អង្គចង់ចាំ ទំហំ 8GB មានកម្មវិធី Bluetooth 3.0 មានបំពាក់ប្រព័ន្ឋប្រតិបត្តិការ Android 2.3 (Gingerbread) និង មានភ្ជាប់ NFC ជាពិសេសមានភ្ជាប់បណ្តាញបច្ចេកវិទ្យាអ៊ីនធឺណិត 21Mbps HSPA+ network។
    គួរបញ្ជាក់ថា ទូរស័ព្ទ Optimus 3D 2 ត្រូវបានគេរំពឹងថា បង្ហាញខ្លួននៅលើបណ្តាញទីផ្សារ Korea’s SK Telecom ក្នុងត្រីមាសដំបូងឆ្នាំ២០១២ ៕
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.