ធ្វើយ៉ាងម៉េច ទើបអាច្រម៉ក់ មានសុខភាពល្អ?

Posted on
  • Monday, February 13, 2012
  • by
  • angco.co
  • in
  • Labels: ,

  • បើនិយាយពីបញ្ហាសុខភាពផ្លូវភេទវិញ ស្រ្តីមួយចំនួន មានការចាប់អារម្មណ៍ខ្លាំងណាស់ ទៅលើអាច្រម៉ក់របស់បុរសៗ ដូច្នេះហើយបុរសៗ ត្រូវតែមានការយល់ខ្ពស់ ទាក់ទងនឹងអាវុធរបស់ខ្លួន ហើយដើម្បីឲ្យអាច្រម៉ក់របស់យើង មានសុខភាពល្អ យើងខ្ញុំសូមណែនាំនូវវិធីមួយចំនួន មកជម្រាបដូចខាងក្រោមនេះ៖
    - ការថែរក្សាដ៏ទៀងទាត់ និងការសម្អាត
    សម្រាប់បុរសជាច្រើន ការថែរក្សលិង្គរបស់ខ្លួន ជាផ្នែកមួយដែលវាធម្មតាទៅហើយ បើនិយាយអំពីការសម្អាតប្រចាំថ្ងៃរបស់ពួកគេនោះ ប៉ុន្តែទាក់ទងនឹងបញ្ហានេះដែរ ផ្នែកដ៏ទៃទៀត ក៏មិនមានអ្វីស្មុកស្មាញច្រើនដែរ ដើម្បីបន្ថែមលើការសម្អាតជាប្រចាំនោះ។ ក្នុងការថែរក្សាសុខភាពអាច្រម៉ក់របស់បុរសៗនេះដែរ បុរសគួរតែកោររោម វាឲ្យបានស្អាត ដែលជាប្រយោជន៍មិនឲ្យមេរោគមកទាមជាប់តាមរយៈរោមនោះបាន។ ចំពោះការកោរនេះដែរមានប្រយោជន៍ជាច្រើនដូចជា៖
    ១. ធ្វើឲ្យស្អាតនៅបរិវេណលិង្គ និងកាត់បន្ថយសំណើម
    ២. ធ្វើឲ្យដៃគូមានចំណង់ផ្លូវភេទជាងមុន
    ៣. ដើម្បីបង្កើនសេចក្តីសុខ ក្នុងពេលប្រតិបត្តិការ
    ៤. ជួយសម្រួលដល់សុខភាពស្បែក
    ៥. អាចជាបទពិសោធន៍រីករាយរវាងដៃគូ
    ៦. ធ្វើឲ្យមើលទៅកាន់តែធំជាងមុន
    - ការសម្អាត
    ការសម្អាតជាចំណុច ដែលអ្នកត្រូវតែចងចំាជានិច្ច នៅក្នុងចិត្តរបស់អ្នក។ បុរសជាច្រើន តែងតែយកចិត្តទុកដាក់ ចំពោះភាពរឹងមុំានៃអាវុធរបស់ខ្លួន។ វិធីដែលងាយស្រួល ក្នុងការសម្អាតគឺ ត្រូវប្រើទឹកក្តៅអ៊ុនៗ យកមកសម្អាត ហើយប្រសិនបើចាំបាច់ត្រូវប្រើសាប៊ូ ដែលមានជាតិ កាត់ខ្សោយបំផុតដើម្បីយកមកសម្អាតវា ជាងនេះទៅទៀត ប្រសិនបើស្បែកដែលគ្របក្បាលលិង្គមិនបើកនោះទេ លោកអ្នកត្រូវផ្លិតស្បែកនោះទៅក្រោយ ហើយព្យាយាមសម្អាត ក្បាល លិង្គដោយប្រើទឹកក្តៅអ៊ុនៗ មិនមែនប្រើសាប៊ូទេ ដោយដុសវាថ្នមៗ បន្ទាប់មកអ្នកត្រូវតែប្រាកដថា តំបន់ដែលសម្អាតនោះមានសភាពស្ងួតល្អ ជៀសវាងថ្ងៃក្រោយនឹង មានជម្ងឺផ្សិតជាដើម។
    វិធីងាយៗខាងលើនេះ គឺផ្តល់នូវសុខុមាលភាពសម្រាប់បុរសគ្រប់រូប និងស្ត្រីដែលជាដៃគូ របស់ពួកគេផងដែរ ព្រោះថាពេលលិង្គរបស់យើងមានសុខភាព នោះសមត្ថភាពផ្លូវភេទ និងភាពជឿជាក់គ្នាទៅវិញទៅមក ក៏កាន់តែប្រសើរឡើងផងដែរ។
    Photo by DAP-News



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.