ស៊ីដនីយ៍៖ លិខិតស្នើសុំចំនួនពីរ ត្រូវបានយកទៅពិភាក្សា នៅក្នុងសភាជាតិអូស្ត្រាលី នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ នេះ ដើម្បីអនុញ្ញាតដល់ពួកមនុស្សខ្ទើយ អាចរៀបការជាមួយគ្នា ដោយស្របច្បាប់នៅក្នុងប្រទេសនេះ ស្របពេលដែលក្រុមមនុស្សស្រលាញ់ភេទដូចគ្នាទាំងនោះ បានចេញយុទ្ធនាការតវ៉ាតាមដងផ្លូវ ដោយបង្ហាញនូវការចង់បានរបស់ពួកគេ ទៅលើអនុសញ្ញាមួយ បញ្ជាក់អំពីភាពស្មើគ្នាជុំវិញបញ្ហាទាំងនេះ។
គេហទំព័រទូរទស្សន៍ Channel News Asia បានចេញផ្សាយព័ត៌មាននៅថ្ងៃចន្ទ នេះទៀតថា លិខិតស្នើសុំជាលក្ខណៈឯកជននេះ ត្រូវបានដាក់បង្ហាញនៅក្នុងសភា ដោយលោកតំណាងរាស្ត្រ អាដាម ប៊ែនត៍ និង លោក ស្ទេហ្វិន ចនស៍ មកពីគណបក្សពលករកាន់អំណាច ដែលនឹងត្រូវបែងចែកជាបីចំណែក សម្រាប់ដំណើរការច្បាប់ មុននឹងសភាអាចដាក់បញ្ចូនការរៀបការភេទដូចគ្នានេះ ទៅក្នុងច្បាប់ឲ្យអនុវត្តបាននោះ។
គួរបញ្ជាក់ផងដែរថា សមាជិកព្រឹទ្ធសភាលោក សារ៉ាហ៍ ហេនសុន យុំាង ក៏ធ្លាប់បាននាំយកនូវ ការស្នើសុំស្រដៀងគ្នានេះដែរ ទៅកាន់សភាជាន់ខ្ពស់ កាលពីខែកញ្ញា ឆ្នាំ២០១០ដែរ ដែលឥឡូវនេះវាកំពុងត្រូវបានត្រួតពិនិត្យតាមផ្លូវច្បាប់ហើយ។ អ្នកធ្វើយុទ្ធនាការទាមទារសិទ្ធិរៀបការ មនុស្សភេទដូចគ្នានោះ បានបញ្ជាក់ថា ការស្នើរបស់គេទាំងឡាយ មិនទាន់មានការគាំទ្រគ្រប់គ្រាន់ដើម្បីចេញជាច្បាប់នោះទេ ប៉ុន្តែពួកគេបានបញ្ជាក់ថានៅក្នុងសេចក្តីផ្តើមរបស់ខ្លួនថា ពួកគេ គាំទ្រឲ្យគណបក្សពលករអូស្ត្រាលី ដែលកំពុងកាន់អំណាច ប្រើប្រាស់នយោបាយរបស់ខ្លួនដើម្បីគាំទ្រការរៀបការ នៃមនុស្សភេទដូចគ្នានេះ កាលពីខែធ្នូ ឆ្នាំមុន ហើយមកទល់ពេលនេះ វាកំពុងតែរីកចំរើនទៅមុខផងដែរ។
ចំពោះគណបក្សពលករអូស្ត្រាលី នៅរយៈពេល ៣ខែកន្លងមកនេះ ត្រូវបានគេជំទាស់មិនឲ្យធ្វើកំណែទម្រង់ ហើយឥឡូវនេះមានសមាជិកដឹកនាំរបស់បក្សមួយរូប បានព្យាយាមដឹកនាំផ្លូវ ទៅរកភាពស្មើគ្នាមួយ ថ្វីត្បិតតែវាមានរនាំងរារាំងជាច្រើននោះក៏ដោយ
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.