ខ្លាញ់ត្រីមានផលប្រយោជន៍ បង្ការការ ដាច់សរសៃឈាមនៅក្នុងខួរក្បាល
អំណះអំណាងមួយដើម្បីធ្វើអោយចរន្តឈាមរបស់អ្នកមាន ដំនើរការល្អនៅក្នុងខួរក្បាល គឺការទទួលទានខ្លាញ់ត្រី ។ ជាតិខ្លាញ់ប្រភេទ Omega-3 ដែលមាននៅក្នុងត្រី មានតួរនាទីដែលមិនគួរអោយជឿជាច្រើននៅក្នុងចរន្តឈាមមនុស្ស ដែលធ្វើអោយងាយនឹងកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ។ ទោះបីជាអ្នកកើតជំងឺដាច់សរសៃឈាមខួរក្បាលហើយក៏ដោយ ការខួចខាតរបស់វានឹងមានសភាពតិចតួចប៉ុណ្ណោះ ប្រសិនបើអ្នកមានកំរិតខ្លាញ់ត្រីច្រើននៅក្នុងចរន្តឈាម ។ ការស្រាវជ្រាវថ្មីៗនេះរបស់ជនជាតិហុល្លង់ បានរកឃើញថា មនុស្សប្រុសក្នុងអាយុរវាង ៦០ ទៅ៦៩ឆ្នាំដែលទទួលទានត្រីយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ គឺគ្រាន់តែអាចមានឱកាសកើតជំងឺដាច់សរសៃឈាមខួរក្បាលតែពាក់កណ្តាល ប៉ុណ្ណោះ ក្នុងអំឡុងពេល ១៥ឆ្នាំខាងមុខ នេះបើប្រៀបធៀបនឹងអ្នកអ្នកមិនទទួលទានត្រីសោះ ។
លើសពីនេះទៅទៀត ការសិក្សាជាច្រើនប្រភេទក្នុងប្រទេសជប៉ុនបានបង្ហាញថា អ្នកដែលនិយមចូលចិត្តបរិភោគត្រីច្រើន គឺមិនសូវស្លាប់ទេទោះបីជាពួកគេមានជំងឺដាច់សរសៃឈាមខួរក្បាលក៏ដោយ ។ អ្នកស្រាវជ្រាវជាច្រើនបានរកឃើញថា សំរាប់អ្នកភូមិដែលរស់នៅដោយរបបនេសាទត្រី ហើយពួកគេបានទទួលទានត្រីប្រមាណ ២៥០ក្រាមជារៀងរាល់ថ្ងៃ អាចនឹងកើតជំងឺដាច់សរសៃឈាមខួរក្បាល តែ ២៥ ទៅ ៣០ភាគរយតែប៉ុណ្ណោះ គឺវាតិចជាងកសិករដែលទទួលទានត្រីតែ ៨៥ក្រាមក្នុងមួយថ្ងៃ ។
វាក៏ត្រូវបានដាក់បង្ហាញអោយឃើញដែរថា អច្ឆរិយនៃខ្លាញ់ Omega-3 ក្នុងសត្វត្រី អាចកែប្រែចរន្ត ឈាមកុំអោយងាយនឹងមានកំនក និងស្ទះសរសៃឈាមក្នុងខួរក្បាលបាន ។ ការសំគាល់ខ្លះទៀតដែលត្រូវបានសិក្សាដោយ William Lands, Ph.D., នៅសាកលវិទ្យាល័យ Illinois ក្នុងរដ្ឋ Chicago បានបង្ហាញថា ការខូចខាតដែលបណ្តាលមកពីការដាច់សរសៃឈាមក្នុងខួរក្បាលរបស់សត្វ ត្រូវបានគិតថាមានចំនួនតិចតួចទេ ប្រសិនបើកាលពីមុន វាត្រូវបានគេអោយចំនីជាខ្លាញ់ត្រីជាអាហារ ។ ប្រសិនបើអ្នកស្ថិតក្នុងអាយុដែលភ័យខ្លាចលើការរួមតូចនៃសរសៃឈាម ដោយសារតែមានវត្តមានកំនកឈាម ។ នៅពេលដែលអ្នកបរិភោគខ្លាញ់ត្រី ជាតិខ្លាញ់ត្រីនេះនឹងជួយទៅសាងសង់ឡើងវិញនូវរចនាសម្ព័ន្ធភា្នស របស់កោសិការ ។ កោសិការទាំងនោះនឹងមិនស្ពឹកស្រពន់ក្នុងការធ្វើការទេ ជាពិសេសនៅពេលដែលអ្នកទទួលទានខ្លាញ់ត្រីគ្រប់គ្រាន់ និងទឹកគ្រប់គ្រាន់ ។ នេះមានន័យថា កោសិការគ្រាប់ឈាមដែលខូចទ្រង់ទ្រាយ និងល្អជាងមុនតាមរយៈរឹតបន្តឹងសរសៃឈាម ដើម្បីទទួលបាននូវការផ្គត់ផ្គងអុកស៊ីសែនទៅក្នុងកោសិការខួរក្បាល និងបេះដូង ។ ភាពបត់បែនដូច្នោះអាចជួយសង្គ្រោះជីវិតរបស់អ្នកបាន ជាពិសេសគឺភាពចាស់ជរាទៅតាមអាយុរបស់សរសៃឈាមអាក់ទែ និងការរូមតូចរបស់វា ។
និយាយអញ្ជឹង ការទទួលទាន់ខ្លាញ់សត្វ (Saturated Animal Fat) មាននិន្នាការធ្វើអោយភ្នាសរបស់កោសិការក្នុងខ្លួនទៅជារឹងៗ ។ វាគឺជាហេតុផលមួយទៀតសំរាប់អ្នកដែលមានការបារម្ភអំពីជំងឺដាច់ សរសៃឈាមខួរក្បាល និងជំងឺបេះដូង-សរសៃឈាម ជាទូទៅត្រូវតែចៀសអោយឆ្ងាយពីការទទួលទានខ្លាញ់ដូច្នេះ ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.