វិធីក្នុងការ សម្រកខ្លាញ់ក្បាលពោះ
នៅពេលដែល លោកអ្នកឡើងទម្ងន់ កន្លែងដែលមានខ្លាញ់ ច្រើនជាងគេ គឺក្បាលពោះ។ លោកអ្នកនឹងមាន ក្បាលពោះធំ ហើយគិតថា មិនអាចសម្រកវាបាន។ ប៉ុន្តែលោកអ្មក អាចសម្រកវាបាន តាមវិធីសាស្រ្ត មួយចំនួន ដូចខាងក្រោមនេះ
១- ការកាត់បន្ថយកាឡូរី
លោកអ្នកមិនអាច កំចាត់ខ្លាញ់ក្បាលពោះបាន ដោយការហាត់ប្រាណបេះដូង និងក្បាលពោះ តែម្យ៉ាងនោះទេ។ ដើម្បីបន្ថយជាតិខ្លាញ់ លោកអ្នកត្រូវកាត់បន្ថយ អ្វីដែលអ្នកទទួលទានជាមុនសិន។ កុំបង្អត់អាហារខ្លួនឯង លោកអ្នកគ្រាន់តែ ត្រូវដឹងថា អ្វីដែលលោកអ្នកបរិភោគ ហើយវាមានកាឡូរី ប៉ុន្មាន?
២- ការហាត់ប្រាណក្បាលពោះ
លោកអ្នកអាចស្វែងរក ស៊ីឌី ឬកាសែតវីដេអូល្អៗ ដែលបង្ហាញ ពីរបៀបហាត់ប្រាណ ក្បាលពោះ។ លោកអ្នកគួរតែ ចំណាយពេល យ៉ាងតិច ១៥ ទៅ ២០នាទី និង ពី ៣ ទៅ ៤ដង ក្នុងមួយសប្តាហ៍ ទៅលើលំហាត់ប្រាណនេះ។ ការធ្វើបែបនេះ តែម្យ៉ាង មិនអាចកំចាត់ខ្លាញ់ពោះ របស់លោកអ្នកបានទេ លោកអ្នកត្រូវធ្វើ លំហាត់ប្រាណបេះដូង និងកាត់បន្ថយកាឡូរីផងដែរ ទើបទទួលបានប្រសិទ្ធភាពខ្ពស់។
៣- ការហាត់ប្រាណបេះដូង
លោកអ្នកគួរហាត់ប្រាណបេះដូង ៣ ទៅ ៤ដង ក្នុងមួយសប្តាហ៍។ អ្នកអាចដើរ ដោយល្បឿនលឿន, រត់, ជិះកង់ឡើង និងចុះចំណោត ឬ ហែលទឹកជាដើម។ ចំណុចសំខាន់ គឺលោកអ្នកត្រូវហាត់ប្រាណ បញ្ចេញញើសអោយបានច្រើន។
៤- របបទឹក
លោកអ្នកត្រូវប្រាកដថា លោកអ្នកទទួលទានទឹក បានគ្រប់គ្រាន់ក្នុង ១ថ្ងៃៗ ហើយលោកអ្នក គួរទទួលទានទឹក អោយបានយ៉ាងតិចពី ៦ ទៅ ៨កែវក្នុង ១ថ្ងៃ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.