ចំងល់លើពាក្យ “ ញ៉ែ”

Posted on
  • Monday, February 20, 2012
  • by
  • angco.co
  • in
  • Labels:

  • ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន បណ្តាប្រជាពលរដ្ឋ ជាពិសេស យុវវ័យទាំងឡាយនរណា ដែលមិនស្គាល់ពាក្យថា ‘ញ៉ែ” ។
    មានបងប្អូនខ្លះ រហូតទាំងគិតថាពាក្យញ៉ែជាពាក្យមិនល្អ កាលណាលឺពាក្យនេះ ពួកគាត់ តែសំដែងគំនិតអវិជ្ជមានជានិច្ច។
    តើបងប្អូនមានឆ្ងល់ទេ អ្វីទៅដែលហៅថា “ ញ៉ែ” ?nnnតាមរយះវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត ញ៉ែ ថ្នាក់ពាក្យ ជាគុណនាមប្រែ ថាដែល​តូច​ឆ្មារ​ហើយ​ស្អា​ផង (សំឡេង)
    ឧទាហរណ៏ សំឡេង​ញ៉ែ ។​ យោងទៅតាមអត្តន័យនេះ ពាក្យញ៉ែហាក់ដូចជាមាន អត្តន័យល្អ មិនមានចំណុចអីដែលបង្ករអោយពាក្យនេះក្លាយជាអវិជ្ជមានសោះ។ តើអ្វីជាចំងល់របស់ខ្ញុំ?nnnឧទាហរណ៏ : ឧត្តមញ៉ែកូនមេឃុំ។ :lol:nnnដោយយោងទៅតាមវចនានុក្រម ញ៉ែ ពុំមានថ្នាក់ពាក្យជាកិរិយាទេតែបងប្អូនអាច មើលឃើញនូវប្រយោគខាងលើនេះ ញ៉ែ តើតួរជាកិរិយាក្នុងប្រយោគ។ តើចំណុចនេះត្រឹមត្រូវដែររឺទេ?nnnខ្ញុំមិនមែនជាអ្នកពូកែអក្សរសាស្រ្តនោះទេ ដើម្បីវែកញ៉ែកថា ត្រឹមត្រូវ រឺខុសឆ្គង។ បើបងប្អូនណា យល់ច្បាស់សូម ចូលរួមបកស្រាយ ពន្យល់ខ្ញុំផង។
    អគុណ! ;)



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.