កម្មករ-កម្មការិនី រោងចក្រ ស្បែកជើង ១៣០០ នាក់ ធ្វើកូដកម្ម ទាមទារ ប្ដូរ ប្រធានរដ្ឋបាល

Posted on
  • Wednesday, February 15, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ ៖ កម្មករ-កម្មការិនីប្រមាណជា ១៣០០ នាក់ បាននាំគ្នាធ្វើកូដកម្ម នៅខាងមុខ រោងចក្រដែលមានយីហោ សាន់វែលស៊ូ មិន ព្រមចូលធ្វើការដើម្បីទាមទារឱ្យថៅកែរោង ចក្រដកប្រធានរដ្ឋបាលចេញ ពីព្រោះប្រធាន រដ្ឋបាលនោះមិនគោរពតាមច្បាប់ការងារទាល់តែសោះ ហើយគាបសង្កត់លើកម្មករ។ការទាម ទារនេះកើតឡើងកាលពីវេលាម៉ោង ៧ ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១០១២ ស្ថិតនៅខាងមុខ រោងចក្រ ដែលមានទីតាំង តាមបណ្ដោយ ផ្លូវវ៉េងស្រេង ក្នុងភូមិត្រញំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។
    ប្រភពព័ត៌មានពីកម្មករបាននិយាយថា មុន នឹងពួកគាត់ឈានទៅដល់ធ្វើការកូដកម្មនេះ គឺពួកគាត់ធ្លាប់បានស្នើសុំ ទៅខាងថៅកែជា ច្រើនលើកច្រើនសារដែរ ប៉ុន្ដែ ថៅកែរោងចក្រ មិនព្រមដោះស្រាយទាល់តែសោះ ទើបពួក គាត់ទ្រាំមិនបាន ទើបពួកគាត់ប្រមូលផ្ដុំគ្នា នៅខាងមុខរោងចក្រ ដើម្បីតវ៉ាសុំឱ្យលោក ថៅកែរោងចក្រនេះរកដំណោះស្រាយជូនពួកគាត់ ។ បន្ទាប់ពីពួកគាត់ទាមទារឱ្យលោក ថៅកែប្ដូរប្រធានរដ្ឋបាលនោះហើយ និងស្នើ សុំលក្ខណៈការងារ២០ចំណុច ផ្សេងទៀត ក្នុង នោះក៏សុំឱ្យលោកថៅកែរោងចក្រទទួលយក ប្រធានសហជីពកម្មករនិយោជិក ដែលត្រូវ ប្រធានរដ្ឋបាលនោះញុះញង់ដកចេញ សូមឱ្យ ចូលធ្វើការឡើងវិញ ។
    ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ប្រធាន រដ្ឋបាលនោះមានឈ្មោះ ខា កុកយ៉ាង បានធ្វើ ការគាបសង្កត់ទៅលើពួកគាត់គ្រប់បែបយ៉ាង និងគំរាមកំហែងពួកគាត់ជាបន្ដបន្ទាប់ ទើប ប្រធានសហជីពកម្មករនិយោជក សំ វិចិត្រ បានចេញមុខការពារពួកគាត់ជាកម្មករទាំង អស់គ្នា ពេលនោះស្រាប់តែប្រធានរដ្ឋបាល បានទៅញុះញង់លោកថៅកែរោងចក្រនោះ ដកសហជីពនោះចេញពីរោងចក្រឈប់ឱ្យធ្វើ ការ ហើយក្រោយមកពួកគាត់បានស្នើសុំឱ្យ លោកថៅកែរោងចក្ររកដំណោះស្រាយជូន ពួកគាត់តែថៅកែរូបនោះមិនព្រមរកដំណោះ ស្រាយជូនពួកគាត់ទាល់តែសោះ ហើយពេល នេះ ប្រសិនបើនៅតែពុំរកដំណោះស្រាយជូន ពួកគាត់ ពួកគាត់នឹងបន្ដធ្វើកូដកម្មរហូតមាន ដំណោះស្រាយ ៕ source
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.