Ultrabook នៅតែមាន ​តម្លៃ​ខ្ពស់ ​ក្នុង​ឆ្នាំ​ ២០១២ ហើយនឹង ​ធ្លាក់​ថ្លៃ​ឆ្នាំ ​​២០១៣

Posted on
  • Wednesday, February 15, 2012
  • by
  • angco.co
  • in
  • Labels:

  • កុំព្យូទ័រប្រភេទ Ultrabooks នឹងនៅតែមានតម្លៃ ថែរដដែល រហូតដល់បំណាច់ ឆ្នាំ២០១២ ហើយចំពោះ តម្លៃ ៦០០ទៅ ៧០០ដុល្លារ អាមេរិកក្នុងមួយគ្រឿង ដែលអ្នកទទួល លក់រាយ តែងតែទាមទារនោះ នឹងមាននៅក្នុងឆ្នាំ២០១៣ នេះបើយោងតាមព័ត៌មានពី គេហទំព័រ Digitimes។
    ដោយសារតែផលិតផលមានតម្លៃខ្ពស់ សាកសមជាមួយនឹងប្រភេទកុំព្យូទ័រ ដូចនេះតម្លៃ របស់វា ត្រូវបានគេរំពឹងថា នឹងនៅតែមានតម្លៃខ្ពស់ដដែល ព្រោះដើម្បីទូទាត់នឹង ប្រាក់ចំណេញ។ ខណៈដែល ក្រុមអ្នកទទួលលក់រាយពីក្រុមហ៊ុនធំ កំពុងតែទាមទារ ឲ្យមានការបញ្ចុះតម្លៃនោះ តម្លៃរបស់ ultrabooks នឹងត្រូវគេបញ្ចុះមកត្រឹម ៧៩៩ដុល្លារ នៅក្នុងត្រីមាសទី២ ក្នុងឆ្នាំ២០១២ ដែលតម្លៃពីមុន គឺ ៩៩៩ដុល្លារអាមេរិក តែចំពោះ ការបញ្ចុំតម្លៃនេះ សម្រាប់ តែម៉ូដែលជំនាន់ ដំបូងប៉ុណ្ណោះ។
    ចំពោះ ការបញ្ចុះតម្លៃមកត្រឹម ៧៩៩ដុល្លារអាមេរិកនេះ វានឹងក្លាយជាចំណុចប្រសបរួមមួយ ដែលខាងអ្នកទទួលលក់បន្ត និងខាងក្រុមហ៊ុនអាចទទួលយកបាន ដើម្បីដោះស្រាយបញ្ហា ហើយក៏ដើម្បីធ្វើឲ្យការចែកចាយផលិតផលមួយនេះ កាន់តែមានវិសាលភាព ខ្លាំងឡើងផងដែរ។
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.