រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Samsung Electronics បានណែនាំនូវសមិទ្ធផលថ្មីសន្លាងមួយទៀតគឺ Samsung Galaxy Tab 7.0 Plus ដែលមានរាងតូចល្មមកម្រាស់ត្រឹមតែ9.96មីល្លីម៉ែត្រ ទម្ងន់៣៤៥ក្រាម និងអេក្រង់ទំហំ៧អីុញ មានអានុភាពខ្លាំងល្បឿនលឿន ថាមពលលើសលប់ផលិតឡើងដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ដែលចង់បានភាពសកម្ម និងស្វាហាប់។
ការរចនាដោយផ្ចិតផ្ចង់នៃសោភ័ណភាព ខាងក្រៅ និងអភិវឌ្ឍនភាពនៃបច្ចេកវិទ្យាខាងក្នុងបានធ្វើឱ្យអ្នកប្រើប្រាស់អាចបំពេញការងារ និងការកម្សាន្ដបានដោយគ្មានដែនកំណត់ ។ Samsung Galaxy Tab 7.0 Plus ប្រតិបត្ដិការដោយ CPU 1.2 GHz dualcore អាចដំណើរ ការកម្មវិធី៧បានក្នុងពេលតែមួយ ។ បំពាក់ដោយប្រព័ន្ធប្រតិបត្ដិការ Google Android Honeycomb និង Network HSPA+ (HSDPA 21Mbps/HSUPA 5.76Mbps) ដែលអាចធ្វើឱ្យល្បឿនទាញយក (download) លឿនជាងគេរហូតដល់ទៅ៣ដង ។
លើសពីនេះទៀត ការបង្រួមចូលគ្នានៃច្រកតភ្ជាប់ប្រព័ន្ធ WiFi ពីរបញ្ចូលតែមួយធ្វើឱ្យGalaxy Tab 7.0 Plus មានសេវាអ៊ីនធើរណេតខ្លាំងដែលមានលទ្ធភាពបញ្ជួនទិន្នន័យបានលឿនលើសគេរហូតដល់ទៅពីរដង ។ អេក្រង់ទំហំ7.0អ៊ីញបំពាក់ដោយ WSVGA PLS រួមជាមួយ Divx និង Multi codec អាចដំណើរការគ្រប់ប្រព័ន្ធប្រតិបត្ដិការដោយគ្មានភាពរអាក់រអួល ។
Social Hub, Reader Hub, Music Hub ត្រូវបានតភ្ជាប់គ្នាដែលអតិថិជនអាចទាញយកបញ្ជីឈ្មោះប្រតិទិនសារជាអក្សរ បណ្ដាញសង្គម មើលសៀវភៅ e-book និងអានព័ត៌មានបានក្នុងពេលតែមួយ ហើយអាចស្ដាប់ចម្រៀងរហូតដល់ទៅ១៣លានបទ ។ លក្ខណៈពិសេសមួយទៀត របស់ Galaxy Tab 7.0 Plus នោះគឺលោកអ្នកអាចហៅ និងទទួលទូរស័ព្ទដោយសំឡេង និងវីដេអូបាន ។ លើសពីនេះទៀតអតិ ថិជនអាចបង្កើតសណ្ឋានលើអេក្រង់ដោយខ្លួន ឯងយ៉ាងងាយបំផុតតាមរយៈ Live Panel។
រាល់ផលិតផល Samsung ទាំងអស់សុទ្ធ សឹងតែទទួលបាននូវការពេញនិយមទូទាំងពិភព លោក តួយ៉ាងទូរស័ព្ទដៃ Samsung Galaxy SII ក្រោយពីបានសម្ពោធចេញលក់ ទើបតែមានរយៈពេល១០ខែប៉ុណ្ណោះ ម៉ូដែលនេះ លក់ដាច់អស់ចំនួន២០លានគ្រឿង ។ យើងមានសុទិដ្ឋិនិយមថា Galaxy Tab 7.0 Plus នឹងទទួលបាននូវភាពពេញនិយមដូច Samsung Galaxy SII ដែរ ដូច្នេះសូមរួសរាន់ឡើងដើម្បី ក្លាយជាម្ចាស់ Galaxy Tab 7.0 Plus ឥឡូវនេះព្រោះមានលក់នៅគ្រប់ទិសទីក្នុងព្រះរាជាណាចក្រកម្ពុជាហើយ ដើម្បីទទួលយកនូវភាពសម្បូរបែបនៃបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ពិភពលោក ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.