ចាប់​​បាន​ស្រី​ខារ៉ាអូខេ​ដែល​លោតឆ័ត្រ​ពី​ក្រុង​ពោធិ៍សាត់​​មក​ចែកចាយ​និង​សេព​ថ្នាំ​ញៀន​នៅ​ស្រុក​ក្រគ​​


M2-f-fullពោធិ៍សាត់ ​៖​ ស្ត្រី​បម្រើ​ការងារ​ខារ៉ាអូខេ​ចល័ត​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​ក្រគរ​តាម​ប្រមាញ់​ឆ្មក់​ចាប់​បាន​កាលពី​វេលា​ម៉ោង​៥ ​និង ​៥៣​នាទី​ថ្ងៃ​ទី ​៣១ ​ខែ ​មករា​ ឆ្នាំ ​២០១២​ ត្រង់​ចំណុច​ខាង​ក្រោយ​ផ្ទះ​ពលរដ្ឋ​នៅ​ភូមិ​កណ្ដាល​ ឃុំ ​អន្លង់ត្នោត​ ស្រុក​ក្រគរ ​ខេត្ត​ពោធិ៍សាត់​ខណៈ​ស្ត្រី​នោះ​លោតឆ័ត្រ​ពី​ក្រុង​ពោធិ៍សាត់​មក​ចែកចាយ​និង​សេព​​ថ្នាំញៀន។​​ ករណីនេះ​សមត្ថកិច្ច​ស្រុក​បញ្ជូន​ស្ត្រី​រូប​នេះ​រួម​ជាមួយ​វត្ថុ​តាង​ទៅ​កាន់​ស្នងការ​កាលពី​ថ្ងៃ​ទី​ ១ ​ខែ ​កុម្ភៈ ​ឆ្នាំ ​២០១២​ ដើម្បី​ចាត់ការបន្ត។​
លោក ប៊ិន វណ្ណា អធិការ​ស្រុក​ក្រគរ ប្រាប់​កម្ពុជា​ថ្មី​ថា ស្ត្រី​នោះ​ឈ្មោះ វន​ ភា អាយុ ២៦ឆ្នាំមាន​ទីលំនៅ ភូមិ ស្អាង ឃុំ កណ្ដាល ស្រុក ស្អាង ខេត្ត កណ្ដាល បាន​បម្រើ​ស្រី​ខារ៉ាអូខេ​ចល័ត នៅ​ខេត្តពោធិ៍សាត់។ លោក​បន្ត​ថា ​ខណៈ​ពេល​កម្លាំង​រដ្ឋបាល​ប៉ុស្ដិ៍​របស់​លោក​កំពុង​ត្រួតពិនិត្យ​រាល់​បទ​ល្មើសផ្សេៗ នៅ​តាម​ភូមិ​របស់​ប្រជាពលរដ្ឋ ក៏​មាន​គេ​រាយការណ៍​ថា ស្ត្រី​បម្រើ​ខារ៉ាអូខេ ម្នាក់​រួម​ជាមួយ​បក្ខពួក ដែល​មកពី​ក្រុង​ពោធិ៍សាត់ បាន​កំពុង​ចែកចាយ​ថ្នាំញៀន និង​កំពុង​សេព​នៅក្រោយ​ផ្ទះ​ពលរដ្ឋ​ម្នាក់​ក្នុងភូមិ កណ្ដាល​នោះ កម្លាំង​ក៏​ព័ទ្ធ​ចាប់បាន​តែម្ដង ដោយ​បក្ខពួក​ដឹងខ្លួន បាន​រត់គេច​អស់ ហើយ​បន្សល់ទុក​នៅ​វត្ថុ​តាង​ថ្នាំញៀន​ ម៉ាក​កក មួយ​កញ្ចប់ ដែល​គេ​ដាក់​ក្នុង​គម្រប​ទូរស័ព្ទ អាយ​ហ្វូ​ន​ចិន​ ចំនួន​២​គ្រឿង​និង ប្រដាប់​ជក់​មួយ​ឈុត​ទៀត។
 វន ភា ដែល​ជា​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​បាន​បាន​មក​ចែកចាយ និង សេព​ថ្នាំញៀន​ពិតប្រាកដ​មែន។ ពេលនេះ​កម្លាំង​នគរបាល​ប៉ុស្ដិ៍ និង កម្លាំង​អធិការ​បាន​បង្ក​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការ​ហើយ។ លោក ស៊ី​សា​វិ​ន នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ឲ្យ​ដឹង​ថា ស្ត្រី​នេះ យើង​នឹង​បញ្ជូន​ទៅកាន់​តុលាការ​រួម​ជាមួយ​វត្ថុតាង​ដែល​រឹបអូស​បាន​ក្នុង​ពេល​បង្ក្រាប៕ source



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.