នាង ជេន្នីហ្វឺ ឡូបេស មានគូស្នេហ៍វ័យក្មេងកៀកកើយជានិច្ចនាពេលនេះ ហើយនាងខិតខំធ្វើយ៉ាងណាដើម្បីបំពេញចិត្តតម្រូវការគូស្នេហ៍។ថ្មីៗនេះតារាចម្រៀងដ៏កំពូលវ័យ៤២ឆ្នាំរូបនេះបានបង្ហាញបបូរមាត់ពេញទ្រលុកទ្រលន់ដ៏ស្រស់ស្អាតកាលពីថ្ងៃអង្គារនៅក្នុងទីក្រុងញូវយ៉ក។
ទាំងនេះគឺពិតជាពិសេសម្រាប់ការថើបរបស់គូស្នេហ៍វ័យក្មេងអាយុ២៤ឆ្នាំលោកCasper Smartរបស់នាង។ ដូច្នេះហើយទើបបានជាជំរុញឲ្យនាងខិតខំលាបគ្រឿងសំអាង និងឈានដល់ការកែសម្ផស្សថែមទៀត។
លោកវេជ្ជបណ្ឌិត អាថូនី យូន(Anthony Youn)ដែលត្រូវបានគេសួររឿងតារារូបនេះកែសម្ផស្សថា“តើនាងជេន្នីហ្វឺ ឡូបេសបានក្លាយជាតារាអាយដលផ្នែកកែសម្ផស្សមែនទេ?
គាត់និយាយថា “បបូរមាត់របស់នាងបែបហ្នឹង វាហាក់ដូចជាឃ្មុំខ្ទិចអីចឹង។ ខ្ញុំសង្ស័យថា ថ្មីៗនេះនាងមានទម្រង់បបូរមាត់ពេញដ៏ទ្រលុកទ្រលន់ដូចជាចាក់ស៊ីរ៉ូបបំពេញឲ្យឡើង។
លោកបន្ថែមថា “ បបូរមាត់ឡើងពេញពីការថែរក្សាតាមវិធីនេះអាចស្ថិតស្ថេរបានរយះពេលយ៉ាងហោចណាស់មួយឆ្នាំឬពីរឆ្នាំ។ ពេលនេះខ្ញុំទាយថា យើងនឹងបានឃើញនាងនៅក្នុងកម្មវិធីចAmerican Idolពេលខាងមុខដែលមានបបូរមាត់ខាងលើទាបគួរឲ្យទាក់ទាញបំផុត។
តាមសេចក្តីរាយការណ៍របស់គេហទំព័រ RadarOnline.comបានឲ្យដឹងថា នាងឡូបេសនឹងបរិយាសនៅក្នុងសប្តាហ៍នេះពីការបែកបាក់ដ៏ឈឺចាប់ជាមួយនឹងតារាចម្រៀង Marc Anthony។ នាងក៏បាត់បង់ស្មារតីផងដែរចំពោះពាក្យចចាមអារ៉ាម ខណះពេលនាងកំប្លែងលេងជាមួយពិធីករDavid Lettermanកាលពីយប់មិញស្តីអំពីភាពឈឺចាប់របស់នាង។
តារាចម្រៀងម្ចាស់បទ Jenny From The Block គឺជាតារាដ៏ស្រស់ស្អាតរបស់ហូលីវូដដែលបានមានជម្រើសដើម្បីប្រយុទ្ធប្រឆាំងនឹងពេលវេលា។
សម្រាប់ខួបកំណើតលើកទី៤០នៅរដូវក្តៅនេះ លោក Cameron Diaz មិនសប្បាយចិត្តនឹងផ្ទៃមុខ និងម៉ូដរបស់នាងនៅក្នុងកម្មវិធី Paris Fashion Weekឡើយ។ នោះហើយគឺជាលទ្ធផលដែលោកវេជ្ជបណ្ឌិត Youn ជឿថា គឺការប្រើគ្រឿងកែសម្ផស្ស និងជាតិគីមីច្រើនពេក។
កំពូលតារាម៉ូដែលអូស្ត្រាលីនាង Elle Macphersonអាយុ៤៧ឆ្នាំក៏បានអនុវត្តតាមរបៀបថែរក្សាសម្រស់ និងរបៀបប្រឆាំងនឹងវ័យប្រចាំថ្ងៃរបស់នាងយ៉ាងខ្លាំង៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.