តើការរាំ មានអត្ថប្រយោជន៍ អ្វីខ្លះ ?

Posted on
  • Tuesday, February 14, 2012
  • by
  • angco.co
  • in
  • Labels:

  • ការរាំ គឺជា ឱសថដ៏ល្អបំផុត សម្រាប់ជីវិតប្រចាំថ្ងៃ របស់មនុស្សម្នាក់ៗ ។ មិនតែប៉ុណ្ណោះ  វាក៏ជាវិធីដ៏ប្រសើរ ដើម្បីរំសាយ នូវអារម្មណ៍តប់ ប្រមល់ ភាពតានតឹង និងធុញថប់ ។ ចលនារាងកាយ ដែលធ្វើសកម្មភាព ជាមួយនឹងចង្វាក់នៃតន្ត្រី ត្រូវបានគេជឿជាក់ថា វាអាចធ្វើមនុស្ស មាន អារម្មណ៍ស្រស់ស្រាយ និងរំសាយពីទុក្ខ កង្វល់ផ្សេងៗ ។
    ការរាំតាមចង្វាក់ភ្លេង អាចធ្វើឲ្យរាងកាយ ធ្វើតាមចង្វាក់ ដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ សប្បាយរីករាយ។ ជាពិសេស ប្រសិនបើការ រាំនេះ មានលក្ខណៈជាក្រុម វារឹតតែអាចធ្វើឲ្យអ្នក មានអារម្មណ៍ប្រសើរឡើង ។
    ចំពោះអ្នក ដែលមានបំណង ចង់សម្រកទម្ងន់ វារឹតតែជាការប្រសើរ ពីព្រោះប្រសិនបើពួកគេ ចំណាយ ពេលយ៉ាងហោចណាស់ ១ ម៉ោង ក្នុងមួយថ្ងៃ ការសម្រកទម្ងន់របស់ពួកគេ នឹង ប្រព្រឹត្តទៅ ដោយភាពជោគជ័យ។
    នៅពេលណាក៏ដោយ ដែលអ្នកមានអារម្មណ៍ថា អផ្សុក និងក្រៀមក្រំ ប្រសិនបើអ្នកបើក ស្តាប់ នូវបទចម្រៀង ដែលជាចំណង់ចំណូល ចិត្តរបស់អ្នក ហើយចាប់ផ្តើមរាំនោះ វានឹងអាចធ្វើឲ្យ អ្នកបំភ្លេចចោល នូវក្តីកង្វល់អស់ទាំងនោះ ។ ដូច្នេះហើយ នេះគឺជាមូលហេតុ ដែល មនុស្សជាច្រើន ទៅក្លឹបរាំជារៀងរាល់សប្តាហ៍ ដើម្បីរំលាយនូវភាពតានតឹងរបស់ពួកគេ ៕
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.