ថៃឡង់ដ៍៖ យោងតាម គេហទំព័រថៃឡង់ដ៍ “ឌឺណេស៊ិន ម៉ាល់ធីមេឌៀ” ចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ថា ថៃឡង់ដ៍ បង្កើនការផលិតស្ករស ក្នុងមួយថ្ងៃពី ២,០០០-២៣,០០០តោន ។
ក្រុមហ៊ុនផលិតស្ករស នៅក្នុងប្រទេសថៃឡង់ដ៍ ឈ្មោះ ឃុនបុរី “Khonburi Sugar” បានបង្កើនការ ផលិតស្ករស ពី ២,០០០-២៣,០០០តោន ក្នុងមួយថ្ងៃ ហើយក្រុមហ៊ុន នឹងទទួលបានប្រាក់ចំណូល កើនឡើងពី ៥-៧ភាគរយ ខណៈ ដែលតម្លៃស្ករ នៅលើទីផ្សារកើនឡើង ។
លោក អ៊ីសសារ៉ា ធ្វីលធឺមស៊ូប “Issara Twiltermsup” នាយកក្រុមស្ករសខាងលើ បានលើកឡើងថា ក្រុមហ៊ុននឹង បង្កើនការផលិតស្ករស ពី ២១,០០០-២៣,០០០ តោន នៅក្នុងឆ្នាំនេះ និងបន្ដង្កើនការផលិត ២៥,០០០តោន សម្រាប់ ឆ្នាំក្រោយ ។
លោកនាយក បានបន្ដទៀតថា ក្រុមហ៊ុនរំពឹងថា ការបង្កើនការផលិត នឹងត្រូវចំណាយប្រាក់ ប្រមាណ ២០០លានបាត ផងដែរ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.