ឃាត់ខ្លួន អ្នកចែកចាយ គ្រឿងញៀន ២នាក់ បន្ទាប់ពីការចង្អុល ពីអ្នកប្រើប្រាស់


ខេត្តកណ្តាលៈ បុរស២នាក់ ត្រូវបានកម្លាំង នគរបាល ស្រុកស្អាង ធ្វើការឃាត់ខ្លួន បន្ទាប់ពី សង្ស័យថា បានប្រព្រឹត្តការចែកចាយ គ្រឿងញៀន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១ ។
សាក្សីបានឲ្យដឹងថា លោកសុខ ទ្រី ហៅឡោ អាយុ៤០ឆ្នាំ ជាអ្នកលក់កាហ្វេ និងលោកមិត្ត ណារិន អាយុ២៦ឆ្នាំ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១២ នៅភូមិព្រែកថ្មី ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាលបន្ទាប់ពីសង្ស័យថា ជាក្រុមចែកចាយនិងលក់គ្រឿងញៀន ។
សាក្សីបន្តថា ការដែលឈានដល់ ការឃាត់ខ្លួន បុរស២នាក់នេះ គឺបន្ទាប់ពីការស្រាវជ្រាវ ដោយ សមត្ថកិច្ចជំនាញ ដែលបាន សាកសួរ លោក ឌីណា និងប៊ុនថន ហៅ ថុក អាយុ២១ឆ្នាំ ដែលជាអ្នក ប្រើប្រាស់គ្រឿងញៀន ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២កន្លងមក ។
សមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២ លោក មិត្ត ណារិន បានយក ថ្នាំញៀន ប្រភេទម៉ាទឹកកក១កញ្ចប់ លក់ទៅឲ្យឌីណា ប៊ុនថន ក្នុងតម្លៃ៣ម៉ឺនរៀល បន្ទាប់ ពីពួកគេបែកគ្នា កម្លាំងសមត្ថកិច្ចក៏ឃាត់ខ្លួនបាន ឌីណា និងឈ្មោះ ប៊ុនថន ដែលជាអ្នកប្រើប្រាស់ ។
សមត្ថកិច្ចបានបញ្ជាក់ថា អ្នកទាំង៣ត្រូវបានឃាត់ខ្លួន បណ្តោះអាំសន្ននៅនគរបាល ស្រុកស្អាង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ក្នុងនោះសមត្ថកិច្ច បានបញ្ជាក់ថា២នាក់ ដែលត្រូវឃាត់ ខ្លួនពិតជាអ្នកចែកចាយគ្រឿងញៀន យ៉ាងសកម្មព្រោះពេលឃាត់មានមនុស្សជាច្រើន បានទូរស័ព្ទមកទាក់ទង ដើម្បី ទិញថ្នាំញៀន ៕ source
Photo by DAP-NEWS



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.