តើ​លោកអ្នក ​ចង់​បាន​ធ្មេញ​ស ​ស្អាត​ដែរឬទេ​?

Posted on
  • Monday, February 20, 2012
  • by
  • angco.co
  • in
  • Labels:
  • Click To Enlarge !កាហ្វេ តែ ទឹកក្រូច ការជក់បារី ទឹក​ផ្លែឈើ​មាន​ជាត់​អាស៊ី​ត ថ្នាំ​មួយចំនួន និង​អាហារ​មាន​ជាតិ​ពណ៌​ខ្លាំង អាច​បន្សល់​ស្នាម​ប្រឡាក់​លើ​ធ្មេញ​ដ៏​ស​ស្អាត​របស់​អ្នក​។​ ​ ​វេជ្ជបណ្ឌិត រ៉ូ​ជើរ ឡេវី​ន (Roger P. Levin) ធ្មេញ​របស់​យើង​មិនមែន​មាន​ពណ៌​សស្គុស​តែម្តង​នោះទេ​។ ពណ៌​ធម្មជាតិ​របស់​ធ្មេញ​គឺ​ពណ៌​លឿង​តិចៗ​។ ប៉ុន្តែ​នៅពេល​ដែល​អ្នក​កាន់តែ​ធំ ធ្មេញ​របស់​អ្នក​ក៏​កាន់តែ​មាន​ពណ៌​ឌិ​តជាង​មុន​។​ ​ ​ផ្ទៃ​ខាងលើ​នឹង​សឹក​ទៅតាម​ពេលវេលា ហើយ​ផ្ទៃ​ខាងលើ​នោះ​ងាយ​នឹង​ស្រូប​យក​ពណ៌​អាហារ​។ ស្នាម​ក៏​តោង​ជាប់​នឹង​ធ្មេញ​ហើយ​ក្រម​ធ្មេញ​ក៏​បាន​កើត​លើ​និង​នៅ​ចន្លោះ​ធ្មេញ​។​ ​ ​វេជ្ជបណ្ឌិត រ៉ូ​ណាល់ មេ​ត​ឡេន (Ronald I. Maitland) និយាយថា មានរ​បស់​ជា​ច្រើន​ដែល​អាច​ធ្វើឱ្យ​ធ្មេញ​មាន​ស្នាម​ប្រឡាក់ រួមមាន អង់​ទី​ប៊ីយ៉ូ​ទិច​។​ ​ ​ធ្មេញ​របស់​អ្នក​កាន់តែ​លឿង វា​កាន់តែ​ងាយស្រួល​ក្នុង​ការសម្អាត​។ ស្នាម​ពណ៌​ត្នោត​ចាស់ អាច​ជា​ស្នាម​ដែល​ពិបាក​ក្នុង​ការបំបាត់​។​ ​ ​ដំណឹង​ល្អ​សម្រាប់​លោក​អ្នក​គឺ​ស្នាម​ប្រឡាក់​ទូទៅ (​ដូច​ជា​ស្នាម​បណ្តាលមកពី​កាហ្វេ​និង​បារី​) អាច​បំបាត់​បាន​ដោយ​ការប្រើ​វិធី​ជំនាញ​ដូចខាងក្រោម​៖ ​ដុសធ្មេញ​ក្រោយពេល​ញ៉ាំ​អាហារ​៖ វេជ្ជបណ្ឌិត ឡេវី​ន និយាយថា ប្រសិនបើ​អ្នក​លាង​សម្អាត​ធ្មេញ​របស់​អ្នក​ជា​ប្រចាំ អ្នក​នឹង​មាន​ឱកាស​ច្រើន​ក្នុង​ការការពារ​ធ្មេញ​របស់​អ្នក​ពី​ការ​មាន​ស្នាម​។​ ​ប្រើ​ម្សៅ​មេ​៖ វេជ្ជបណ្ឌិត ឡេវី​ន និយាយថា លាយ​ម្សៅ​មេ​ជាមួយនឹង​ទឹក hydrogen peroxide ឱ្យ​ល្មម​ដើម្បី​ប្រើ​ដូចជា​ថ្នាំដុសធ្មេញ ដើម្បី​ដុស​សម្អាត​ស្នាម​លើ​ធ្មេញ​។ អ្នក​មិន​ត្រូវ​ប្រើ peroxide ច្រើន​ពេក​នោះ​ទេ ព្រោះ​វា​អាច​ធ្វើឱ្យ​រលាក​។​ ​ឧស្សាហ៍​លាង​សម្អាត​៖ វេជ្ជបណ្ឌិត មេ​ត​ឡេន និយាយថា ក្រោយពេល​ញ៉ាំ​អាហារ​ហើយ អ្នកគួ​រលាង​សម្អាត​អាហារ​ចេញពី​ធ្មេញ​របស់​អ្នក​។ ប្រសិនបើ​អ្នក​មិន​អាច​ទៅ​បន្ទប់​ទឹកបាន អ្នក​អាច​គ្រាន់តែ​យក​ទឹក​ធម្មតា​មក​ខ្ពុរមាត់​បាន​។​ ​ជ្រើសរើស​ទឹក​ខ្ពុរមាត់​៖ វេជ្ជបណ្ឌិត ច​ន ហ្វី​ឌឺ​ស្តូ​ន (John D. B. Featherstone) និយាយថា ទឹក​ខ្ពុរមាត់​គ្រប់​ប្រភេទ​សុទ្ធតែ​ល្អ​សម្រាប់​ការ​ខ្ពុរមាត់ ប៉ុន្តែ​ខ្ពុរមាត់​ដែល​មាន​អង់​ទី​ប៊ីយ៉ូ​ទិ​ចនឹង​ជួយ​លាង​សម្អាត​ស្នាម​នៅលើ​ធ្មេញ​។​ ​ប្រើ​ថ្នាំដុសធ្មេញ​ធ្វើឱ្យ​ធ្មេញ​ស​៖ ពេទ្យធ្មេញ​ធ្លាប់​ហាម​មិន​ឱ្យ​ប្រើ​ផលិតផល​ធ្វើឱ្យ​ធ្មេញ​ស​ដែល​អាច​រក​ទិញ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា​ព្រោះ​វា​មាន​ផ្ទុក​សារធាតុ​សំណឹក​ខ្លាំង​ដែល​ធ្វើ​ឱ្យ​សឹក​កាចា​ធ្មេញ​របស់​អ្នក​។ វេជ្ជបណ្ឌិត ដន ឡត​ឌី​ង (Dean Lodding) និយាយថា ប៉ុន្តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ការ​វិវឌ្ឍន៍​ជាង​មុន​ក្នុង​ការប្រើ peroxide ជំនួស​នឹ​សារធាតុ​សំណឹ​ក ដែល​ជួយ​ធ្វើឱ្យ​ធ្មេញ​របស់​អ្នក​ស​ជាង​មុន​ក្រោយពេល​ដុសធ្មេញ​រូ​ច​។​ ​ ​វេជ្ជបណ្ឌិត ឡត​ឌី​ង និយាយថា ប៉ុន្តែ​មិន​ត្រូវ​សង្ឃឹម​ថា​មាន​អព្ភូតហេតុ​នោះទេ ព្រោះ peroxide ដែល​នៅក្នុង​ថ្នាំ​ដុសធ្មេញ នឹង​នៅតែ​លើ​ធ្មេញ​ខាងក្រៅ​ក្នុង​រយៈពេល​កំណត់​មួយ​ប៉ុណ្ណោះ​។​ ​ខាត់​ធ្មេញ​ថ្នមៗ​៖ វា​ដូចជា​ផលិតផល​សារធាតុ​សំណឹក​ដែរ វា​អាច​យកមក​ខាត់​កាចា​ធ្មេញ​បាន​។ ប៉ុន្តែ​ការ​ខាត់​ខ្លាំងពេក​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​ផ្នែក​ខាង​ក្នុង​ដែល​ធ្វើឱ្យ​ធ្មេញ​អ្នក​កាន់តែ​អាក្រក់​មើល​។​ ​សាកល្បង​ក្រដាស់​បិត​ធ្មេញ​៖ ផលិតផល​ទាំងនេះ​ដូចជា​បង់​ស្អិត​យ៉ាង​ដូច្នោះ​ដែរ ប៉ុន្តែ​វា​ធ្វើឡើង​តម្រូវ​ទំហំ​ធ្មេញ​របស់​អ្នក​។ វេជ្ជបណ្ឌិត ឡត​ឌី​ង និយាយថា វា​ប្រើ peroxide ឱ្យ​នៅ​លើ​ធ្មេញ​ក្នុង​រយៈពេល​យូរ​ជាង​ថ្នាំដុសធ្មេញ ដូច្នេះ​វា​នឹង​ធ្វើឱ្យ​ធ្មេញ​របស់​អ្នក​កាន់តែ​ស​។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.