បុរសបីនាក់និយាយគ្នាពីរបៀបតាមដានប្រពន្ធនៅពេល ខ្លួនត្រូវទៅឆ្ងាយពីផ្ទះយូរថ្ងៃ។បុរសទីមួយនិយាយប្រាប់ ពីរនាក់ទៀតៈ
-ទម្លាប់របស់ខ្ញុំគឺប្រើម៉ាស៊ីនថតសំឡេង។ ខ្ញុំលួចបង្កប់ម៉ាស៊ីនថតសម្លេងក្នុងបន្ទប់ ដេក ។ ពេលត្រឡប់មកពីបំពេញបេសកកម្មតាមខេត្តវិញយកម៉ាស៊ីននោះបើក ស្តាប់ដឹងខ្ទេចខ្ទីរឿងរ៉ាវដែលប្រពន្ធនៅផ្ទះធ្វើអីខ្លះ។
បុរសទីពីរងក់ក្បាលតិចៗ ៖
-របៀបហ្នឹងក៏គ្រាន់បើម៉្យាងដែរតែខ្ញុំចូលចិត្តប្រើកាមេរ៉ាជាង។ ខ្ញុំលួចបង្កប់កាមេរ៉ា ក្នុងបន្ទប់ដេកពេលមកវិញបើកមើលឃើញទាំងអស់ប្រុសណាខ្លះមកណេណី ជាមួយប្រពន្ធខ្ញុំ ។
ដល់វេនបុរសទីបីម្តង ៖
-ចំណែកខ្ញុំ ខ្ញុំមិនធ្វើដូចបងទាំងពីរទេ។ ធ្វើអ៊ីចឹងដឹងបានតែនៅក្នុងបន្ទប់, ចុះបើគេ ទៅណេណីនៅកន្លែង ផ្សេងធ្វើម៉េចដឹងទៅ?វិធីរបស់ខ្ញុំគឺមកដល់ផ្ទះភ្លាមខ្ញុំធ្វើជា ចោទប្រកាន់ស្ត្រីម្នាក់នៅក្បែរផ្ទះថា ម៉េចអ្នកឯងក្បត់ចិត្តប្តីអញ្ចឹង? ស្ត្រីនោះខឹង ច្រឡោតឆ្លើយវិញ ខ្ញុំមិនមែនស្រីធុនប្រពន្ធលោកឯងទេ កុំចោទខ្ញុំផ្តេសផ្តាស។ រួចហើយ គាត់និយាយហែកកេរ្តិ៍ប្រពន្ធខ្ញុំទាំងអស់។ ដូច្នេះប្រពន្ធខ្ញុំធ្វើអីនៅកន្លែងណាក៏ខ្ញុំដឹងគ្មានសល់ ។

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.