អាហារ​ពេល​ព្រឹក​ ​ជា​អាហារ​សំខាន់​បំផុត

Posted on
  • Sunday, February 12, 2012
  • by
  • angco.co
  • in
  • Labels:
  • ខួរ​ក្បាល​រ​បស់​មនុស្ស​ធ្វើ​ការ​ដោយ​ពឹង​ផ្អែក​ទៅ​លើ​ ​ក្លុយ​កូស​(ជាតិ​ស្ករ​ដែល​បាន​មក​ពី​ការ​​ធ្វើ​សំយោគ​មេតា​ប៉ូ​លីស​នៃ​អាហារ​)​ ​ដែល​សំខាន់​សម្រាប់​សកម្ម​ភាព​ផ្សេង​ៗ​ដូច​ជា​ ​និយាយ​ ​គិត​ ​ដើរ​ ​អាន​ ​ចាប់​វត្ថុ​ផ្សេងៗ​ ​ជាដើម​ ។​ ​មេតា​ប៉ូលីស​អាច​ប្រព្រឹត្តិ​ទៅ​លុះ​ណា​តែ​មាន​ជាតិ​​អាហារ​នៅ​ក្នុង​ក្រពះ​របស់​លោក​អ្នក​ ​។​ បើ​លោក​អ្នក​ព្យាយាម​បង្អត់​អាហា​រ​ពេល​ព្រឹក​ ​ហើយ​រង់​ចាំ​រហូត​ដល់​ថ្ងៃ​ត្រង់​នោះ​ លោក​អ្នក​កំពុង​បង្អត់​ប្រព័ន្ធ​សរី​រាង្គ​រ​បស់​លោក​អ្នក​ក្នុង​រយះ​ពេល​ជាង​១០​ម៉ោង​ ​ហើយ​លោក​អ្នក​កំពុង​បង្ខំ​ឲ្យ​ខួរ​ក្បាល​របស់​លោក​អ្នក​ធ្វើ​ការ​ដោយ​គ្មាន​អ្វី​ទ្រ​ទ្រង់​សោះ​ ។​ ​ការ​បង្អត់​អាហារ​ដល់​ខួរ​​ក្បាល​របស់​លោក​អ្នក​ ​នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​លោក​អ្នក​ចុះ​ខ្សោយ​ក្នុង​ការ​គិត​ ​ការ​ដោះ​ស្រាយ​ ​ការ​ចង​ចាំ​ ​ការ​រំលឹក​ឡើង​វិញ​ ។ល។​ ​អ្នក​ខ្លះ​យល់​ច្រលំ​ថា​ ​ការ​បង្អត់​អាហារ​ពេល​ព្រឹក​នឹង​ធ្វើ​ឲ្យ​គេ​អាច​សម្រក​ទំងន់​ ​តាម​ពិត​វា​កាន់​តែ​ធ្វើ​ឲ្យ​កើន​ទំងន់​ទៅ​វិញ​ទេ​ ​ដោយ​វា​នឹង​ធ្វើ​ឲ្យ​​ងាប់​កោ​សិការ​​ខួរ​ក្បាល​មួយ​ចំនួន​ ​នៅ​ពេល​ដែល​យើង​ព្យាយាម​បញ្ជារ​វា ​ហើយ​ជាតិ​ខ្លាញ់​នឹង​កាន់​តែ​កើ​ននៅ​ក្នុង​រាង្គ​កាយ​របស់​លោក​អ្នក​ ​ដែល​មិន​ធ្វើ​ឲ្យ​លោក​អ្នក​ស្រក​ទំងន់​ឡើយ​ ។ ហេតុ​​នេះ​ហើយ​​ អាហារ​ពេល​ព្រឹក​ ​ជា​អាហារ​សំខាន់​បំផុត​សម្រាប់​មនុស្ស​គ្រប់​រូប​ ។
      
    ​(ដក​ស្រង់​ពី​ 4khmerwordpress​)​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.