Kissenger​ គឺជាឧ​បករណ៍​ថើប​ពីចំ​ងាយ​

Posted on
  • Sunday, February 12, 2012
  • by
  • angco.co
  • in
  • Labels:
  •   លោក​ Hooman​ Samani​ ជាអ្នក​ស្រាវ​ជ្រាវ​វិទ្យាសា​ស្ត្រ​ច្នៃប្រ​ឌិត​ដ៏ឆ្លាត​វៃមួ​យរូប​ នៅ​ប្រទេស​សឹង្ហបុរី​ បាន​ផលិត​ឧបករណ៍​បញ្ជូនកា​រថើប​ពីចំងាយ​ដែល​អាច​ផ្ទេរ ​និងផ្ញើកា​រថើប​ពីចំងាយ​ដល់ដៃ​គូបា​ន។ ​ឧបករណ៍​ថើបនេះ​ ហៅថា ​Kissenger។ ​លោក ​Hooman ​Samani​ បាន​រៀបរាប់​ថា “​ប្រហែលជា​មួយឆ្នាំ​ហើយ ​ខ្ញុំបាន​សរសេរ​អត្ថបទ​ ស្តីអំ​ពីសិស្ស​សាលា​ជប៉ុន​ម្នាក់​ ដែលបាន​ធ្វើការ​ពិសោធន៍​ ដើម្បីស្វែ​ងរក​វិធី​ដែល​មាន​លទ្ធភាព​ផ្ញើនូវ​ការថើប​ពីចំ​ងាយ។ ​

    ម៉ាស៊ីន​ពិសោធន៍​របស់​គាត់​មើលទៅ​អាក្រក់​ខ្លាំងណាស់ ​ហើយខ្ញុំបា​នគិត​ក្នុងចិត្ត​ជានិច្ច​ពីទ្រឹស្តី​ ដែលគួរ​ឲ្យចាប់​អារម្មណ៍នេះ​ ​ប៉ុន្តែទ្រឹ​ស្តី​នេះ នឹងមិន​អាចក្លាយ​ជាការ​ផលិត​បានទេ”។ ​ឧបរក​ណ៍ ​Kissenger ​របស់​លោក​មើលទៅ​ដូចជា​ជំនួញ​មួយ​ដ៏អ​ស្ចារ្យ ​ហើយ​អាចនឹងមា​នភាព​ល្បីល្បា​ញខ្លាំ​ង ​ជាពិសេស​នៅក្នុង​បណ្តាប្រ​ទេស​អាស៊ី​ ដែលចូល​ចិត្ត​ស្វែងរក​បច្ចេក​វិទ្យា​ដ៏ឆ្គួត​លីលា ដែ​លមាន​ប្រជា​ប្រិយ​ភាព។ ​ឧបករណ៍ផ្ញើ​ការថើ​បពី​ចំងាយ​របស់គា​ត់ថ្មី​នេះ ​គឺមាន​រូបរាង​មូលទន់​ដូចបាល់ ​ហើយមា​ន​ទំហំតូ​ច ​ព្រមទាំង​មាន​បបូរ​មាត់​សិប្បនិមិ​ត្តពីរ​ ដែល​មាន​ថាមពល​វេទ​យិត។​ ស្តាប់ទៅ​ដូចជា​ទំនង​ណាស់​ សូម​រង់ចាំមើលតើ​វា​ដំណើរ​ការយ៉ាង​ម៉េច​ទៅ?។ 

    តាម​ធម្មតា ​សម្រាប់​ការថើ​បទាំងមូល​នេះ មា​នមុ​ខងារ​ពីប្រតិប​ត្តិការ លោកអ្នក​ត្រូវការ​ឧបករណ៍នេះ​ ចំនួន​ពីរ។​ នៅពេលលោ​កអ្នក​ចង់ថើប​មនុស្សជា​ទីស្រ​លាញ់នោះ​ ​ជាដំបូង​ឡើយ​ លោកអ្នក​ត្រូវដាក់ឧ​បរក​ណ៍នេះ​ នៅលើប​បូរមាត់ ​ហើយប​ន្ទាប់​មកធ្វើឥ​រិយាបថដ៏​ល្អលើ​បបូរមា​ត់នោះ​។ នៅខ​ណៈពេ​លជាមួយ​គ្នានេះ​ ដៃគូរ​បស់អ្នក​នៅទីឆ្ងាយ​ ក៏ធ្វើដូ​ចគ្នា​នៅផ្នែក​មួយទៀត ​ហើយឧ​បករណ៍ ​Kissenger ​ក៏ផ្លាស់ប្តូ​រច​លនាប​បូរ​មាត់​របស់អ្ន​កផ្តល់​គ្នា​ទៅវិញទៅ​មក ​ហើយហា​ក់ដូច​ជាការ​ថើមពិតប្រា​កដ។ ​គាត់​និយាយថា​ “ខ្ញុំដឹង​ស្តាប់ទៅហា​ក់ដូច​ជាគ្មាន​អារម្មណ៍​រ៉ូមេនទិ​ក​សោះ ​ប៉ុន្តែខ្ញុំ​គិតថា ការថើបតុ​ក្កតាប្លា​ស្ទិក​ប្រសើរជាង​អត់ដែរ។ ​

    ចំណុច​មួយដែ​លខ្ញុំ​ភ្លេច​បង្ហាញ​គឺថា​ គ្រប់ពេ​ល​ដែលលោក​អ្នកធ្វើ សូ​មលាបជា​តិសំ​ណើមនៅ​លើ ​Kissenger ​ធ្វើដូច្នេះ​ នឹងធ្វើឲ្យ​កើត​មានសំ​ឡេង​ចម្លែង​យ៉ាងខ្លាំង ​ដូចជា​សំឡេង​សត្វជ្រូក​ស្រែក​អីចឹង។​ ឥឡូវ​ប្រសិន​បើការ​ថើប​ដោយ​ឧបករណ៍​នេះ គ្មា​នអា​រម្មណ៍​រ៉ូមេន​ទិកទេ ​សូម​សាកល្បង​សិន”៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.