លេចឮថាបុរស នៅអាមេរិក​លង់ ខ្លួនចាញ់បោក កុល ដាវី អស់លុយ រាប់ម៉ឺនដុល្លារ

Posted on
  • Thursday, February 2, 2012
  • by
  • angco.co
  • in
  • Labels:
  • ភ្នំពេញ ៖ ថ្មីៗនេះផ្អែកតាម ប្រភពព័ត៌មាន ពីមជ្ឈដ្ឋានអ្នកសិល្បៈ ដូចគ្នា និងអ្នករស់នៅជិតខាង បានលួច បង្ហើប ឲ្យដឹងថា មានបុរសអណិកជន ខ្មែរម្នាក់រស់នៅ សហរដ្ឋអាមេរិក បានឡុងឡឺយលង់ ខ្លួនចាញ់បោក តារា សម្តែង ចូលចិត្តបញ្ចេញ ដើមទ្រូងសិចស៊ី កុល ដាវី អស់ប្រាក់រាប់ម៉ឺនដុល្លារតាមរយៈ ការទិញកាដូអនុស្សាវរីយ៍ ឲ្យដល់តារារូបនេះ ក្នុងន័យផ្សារភ្ជាប់ ទំនាក់ទំនងស្នេហា បើទោះបីជាបុរសេនោះកំពុង រស់នៅលើទឹកដី មហាអំណាចសេដ្ឋកិច្ច ឯកុល ដាវី រស់នៅក្នុងប្រទេសខ្មែរក៏ដោយ។
    ប្រភពខាងលើបានបង្ហើបទៀតថា ជារឿយៗបុរស អណិកជននោះតែងតែទូរស័ព្ទមកតារាសម្តែងកុល ដាវី  សាសងភាសាស្នេហា មិនសូវលោះថ្ងៃ ហើយដើម្បីបញ្ជាក់ពីទឹក ចិត្តស្រឡាញ់នោះ បុរសអណិកជននោះសុខចិត្ត ចំណាយទ្រព្យធនផ្ទាល់ខ្លួន ដើម្បីទិញជា កាដូផ្ញើមកជូនតារាស្រី រូបនេះ ដូចជា ផ្ទះ រថយន្ត ទូរស័ព្ទ ខ្សែកពេជ្រ  និងសម្ភារៈថ្លៃៗជាច្រើនទៀត។
    រឿងរ៉ាវនេះបែកធ្លាយឡើងគឺបន្ទាប់ពីបុរសរូបនោះ វិលមកប្រទេសកម្ពុជា ក្នុងបំណងជួបមុខផ្ទាល់ជាមួយ កុល ដាវី ដែលលោកធ្លាប់ទំនាក់ទំនង និងឈានដល់សេចក្តីស្នេហា ហើយក៏ក្នុងបំណងដើម្បីចូលស្តី ដណ្តឹងរៀប អាពាហ៍ពិពាហ៍ផងដែរ។ ប៉ុន្តែទីបំផុតពេលបុរសនោះចុះមកដល់ស្រុកខ្មែរ និងបានត្រៀមចិត្តត្រៀម កាយរៀបចំ ឥរិយាបថយ៉ាងត្រឹមត្រូវ ដើម្បីជួបជាមួយនិងស្រីស្រស់ដើមទ្រូងធំៗ កុល ដាវី ស្រាប់តែនាងធ្វើជាមិនស្គាល់ បុរសរូបនោះទៅវិញ។ បញ្ហានេះបានធ្វើឲ្យអណិកជនមកពីឯនាយសមុទ្រ ដែលខំស្កាត់តាំងពីនាយ ធ្លាក់ដល់ អាយ ដើម្បីជួបស្រីស្រស់ឆោមឆាយកុល ដាវី សម្តែងការខកចិត្តជាពន់ពេកក្រៃនិងដឹងខ្លួនដូចខ្មោច៧ថ្ងៃថា រូបលោកចាញ់បោកកុល ដាវី។ ក្រោយពេលហេតុការណ៍នេះកើតឡើង បុរសរូបេនោះមិនបានដាក់ពាក្យបណ្តឹង ឬស្វះសែ្វងរកដំណោះស្រាយណាមួយដើម្បី ឲ្យសមស្របសម្រាប់ពួកគាត់ និងដើម្បីជួសជុសក្តីឈឺ ចាប់ ឬទាមទារសំណងពីរូបនាងវិញឡើយ ព្រោះបុរសនោះយល់ថា ខ្លួនគាត់ក៏ជាអ្នកខុសដែរ ដែលលង់ជឿ សម្តីផ្អែមល្ហែមដោយគ្រាន់តែនិយាយសាសងគ្នាតាមរយៈទូរស័ព្ទប៉ុណ្ណោះ ហើយក៏សម្រេចចិត្តទៅអាមេរិក វិញទាំងក្តីឈីចាប់ និងមួហ្មងជាទីបំផុត។
    ជុំវិញរឿងរ៉ាវបុរសអាមេរិកចាញ់កលអស់ប្រាក់ជាច្រើនម៉ឺនដុល្លារខាងលើនេះមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានទាក់ទងទៅកាន់តារាចូលចិត្តបង្អូតដើមទ្រូងកុល ដាវី ដើម្បីឲ្យនាងបកស្រាយបញ្ជាក់ឲ្យអស់មន្ទិល សង្ស័យ។ កុល ដាវី បាននិយាយទាំងភ្ញាក់ផ្អើល ពេលចោទសួរជុំវិញបញ្ហានេះថា " អូ....! បងអើយស្លាប់ហើយ បុរសអណិកជនឯណាមកចាញ់បោកខ្ញុំនោះ មានមនុស្សប្រុសឯណា គ្រាន់តែស្គាល់គ្នាតាមទូរស័ព្ទហ៊ាន ឲ្យ លុយរាប់ម៉ឺនដុល្លារនោះទេ បងកុំទៅជឿ.... ខ្ញុំមិនមែនជាមនុស្សដើរបោកប្រាស់គេនោះ ទេ។ខ្ញុំមិនដែលទៅ ស្គាល់គេផង ហេតុអ្វីគេអាចឲ្យលុយខ្ញុំរាប់ម៉ឺនទៅកើត អត់មានរឿងហ្នឹងកើតឡើងទេបង "។
    តារាសម្តែងដែលចង់លើកពានជាតារាសិចស៊ីប្រចាំឆ្នាំ២០១២រូបនេះ បាននិយាយទទួលស្គាល់ថា " តែបើ អញ្ចេះមានបង... កន្លងមកភាគច្រើនមានទាំងបុរសក្នុងប្រទេស ក្រៅប្រទេសតាមស្រឡាញ់ខ្ញុំ សុំស្នេហាមាន ទាំងទូរស័ព្ទមកផ្ទាល់និងតាមរយៈហ្វេសបុករបស់ខ្ញុំក៏មានច្រើនដែរ ប៉ុន្តែខ្ញុំមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ និយាយទូរស័ព្ទឬឆ្លើយឆ្លងតាមរយៈហ្វេសបុកទៅគេវិញទេ ។ អ្នកដែលនិយាយពីគេហ្នឹងក៏ពូកែដើរនិយាយម៉្លេះ គួរទុកពេលវេលាដើរនិយាយហ្នឹងធ្វើអ្វីល្អៗប្រសើរជាង។ ខ្ញុំចង់ជួបអ្នកណាគេនិយាយពីខ្ញុំបែបនេះ ស្លាប់ខ្ញុំហើយ ខូចកេរ្តិ៍ឈ្មោះខ្ញុំ អស់។ បងដឹងអត់.... ក្នុងមួយថ្ងៃៗខ្ញុំខំដើរថតបែកញើសសស្រាក់ចង់ដាច់ ខ្យល់ងាប់ទម្រាំបាន លុយ២០ទៅ៣០ដុល្លារ គឺវាហត់ ណាស់ ខ្ញុំខំប្រឹងរកតាមសមត្ថភាព ពេលលេចឮព័ត៌មានបែបនេះខ្ញុំមិនខ្មាស គេងាប់ហើយ "។ ទោះបីជាប្រភពព័ត៌មានបានបង្ហើបប្រាប់យ៉ាងនោះក្តីក៏តារាស្រីចូលចិត្តបង្អួតដើមទ្រូង រូបនេះបានច្រានចោលព័ត៌មាននេះទាំងស្រុងហើយគិតថា ជាពាក្យលេចឮរអេចរអូចបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះនាង ខណៈដែលកំពុងទទួលបានការគាំទ្រពីមហាជន។ កុល ដាវី បានលើកឡើងទៀតថា កន្លងមកនាងតែងតែជួប នូវ ព័ត៌មានស្នេហាជាមួយអ្នកនេះអ្នកនោះមិនចេះចប់ មិនចេះហើយធ្វើឲ្យនាងមានការនឿយណាយដើម្បីបក ស្រាយឲ្យទស្សនិកជនបានដឹង ហើយនាងក៏មិនដែលទទួលបានកាដូមានតម្លៃណាមួយពីបុរស មិនថាក្នុងស្រុក ឬក្រៅស្រុកឡើយ ពោលគឺការមានបានសព្វថ្ងៃនេះចេញពីការខិតខំប្រឹងបែ្រងដោយញើស ឈាមក្នុងការងារ សិល្បៈផ្ទាល់ ។ source
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.