ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ជាថ្មីម្តងទៀត បានប្រកាសថា ព្រឹត្តិការណ៍វាយប្រហារដោយអាវុធ នៅថ្ងៃទី៥ ៦ ខែកក្តដា ឆ្នាំ២៩៩៧ ពុំមែនជាថ្ងៃធ្វើរដ្ឋប្រហារ ទំលាក់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពីនាយករដ្ឋមន្រ្តីទី១ នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុង ពីធីចែកសញ្ញាបត្រដល់នាយ និងពលនគរបាល (និស្សិតនគរបាល) នៅតាម បណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្រ្ត ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅរាជបណ្ឌិត្យសភានគរបាលកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១២ថា ព្រឹត្តិការណ៍នៅក្នុងថ្ងៃទី៥ ទី៦ ខែកក្តដា ឆ្នាំ១៩៩៧ពុំមែនជាថ្ងៃធ្វើរដ្ឋប្រហារនោះទេ សូមកុំយល់ច្រឡំបើមិនជឿទេ យករូបភាពនៅថ្ងៃព្រឹត្តិការណ៍ចាក់មើលម្តងទៀតទៅ។«កុំមកចោទខ្ញុំថាធ្វើរដ្ឋប្រហារឲ្យសោះ អារឿងហ្នឹងមួយ ឥឡូវមើលរូបភាព រូបភាពនៅបានទាំងអស់ ព្រោះពួកហ្នឹងថត មិនដឹងជាយ៉ាងម៉េចរូបធ្លាក់ ដល់អញ្ចឹងទៅយើងមើលរូបភាពដែលគេអង្គុយដូចជា បង គៀង វ៉ាង ហើយហៅបងគៀងវ៉ាង មកសួរមើល បញ្ចាំងឲ្យមើលហើយប្រាប់ទៅទៀត»។
សម្តេចបញ្ជាក់ទៀតថា «ថ្ងៃហ្នឹង បងគៀងវ៉ាង ពាក់ខៀវអាវទៅអង្គុយលើឡាន ទំនងនោះមិនមែនគេដេញវាយទេ គឺបញ្ជាឲ្យវាយគេ ហើយ ហ៊ល សុខ គេបញ្ជាអាយកូមម្ខាងទូរស័ព្ទម្ខាង សម្បើមណាស់ ហើយប្រសិនបើថ្ងៃហ្នឹង ខ្ញុំបញ្ជាឲ្យវាយគឺគ្រប់ ខ្ញុំត្រូវការ១៥នាទីទេ អត់វាយយូរទេ ព្រោះប្រមូលផ្តុំទីតាំងបែបត្រង់ហ្នុងអត់មានអីយូរទេ»។
សម្តេចហ៊ុន បន្តថា បញ្ហាទាំងនេះគ្រាន់តែជាការបញ្ជាក់ជាថ្មីម្តងទៀតប៉ុណ្ណោះ ដោយសារតែក្រឡេកឃើញ លោក សេរីកុសល ។ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.