សុវត្ថិភាព នៃប្រតិបត្តិការ ស៊ិច ក្នុងទឹក

Posted on
  • Tuesday, February 14, 2012
  • by
  • angco.co
  • in
  • Labels: ,

  • នៅពេលដែលអ្នក គិតទៅដល់ពាក្យថា ស៊ិច អ្នកនឹងទទួលភាព ស្រើបស្រាល ក្នុងអារម្មណ៍ភា្លម ជាពិសេស នៅពេលដែល គិតទៅដល់ ការប្រតិបត្តិការ នៅក្នុងទឹកនោះ ។ ប៉ុន្តែការប្រព្រឹត្តនេះដែរ វាមិនងាយស្រួល ដូចពេលដែលអ្នកហក់ចូល ទៅក្នុង អាងទឹកនោះទេ ។ ជាការពិតណាស់ ការរួមភេទក្នុងទឹក គឺបង្កឲ្យមានគ្រោះថ្នាក់មួយចំនួនដែរ ការប្រតិបត្តិនេះ បើគិតទៅ គឺវា មិនមែនជាគំនិតល្អទេ ពិសេសសម្រាប់នារីនោះ ។
    ដូច្នេះហើយ ខាងក្រោមនេះ ជាវិធីខ្លះៗ ក្នុងការណែនាំអ្នក ឲ្យប្រព្រឹត្តវាឲ្យបានល្អ ដែលពោរពេញដោយសុវត្ថិភាព សេចក្តី សុខផងដែរ ៖
    ការប្រព្រឹត្តឲ្យមានសុវត្ថិភាព ខណៈដែលលោកអ្នក កំពុងប្រតិបត្តិការ នៅក្នុងទឹកនោះ វាជាភាពរីករាយមួយ របស់អ្នក ទៅ ហើយ ប៉ុន្តែអ្នកត្រូវប្រាកដថា ការប្រព្រឹត្តមានសុវត្ថិភាពជានិច្ច ហើយប្រសិនបើអ្នកចង់ ប្រើស្រោមអនាម័យ អ្នកត្រូវដឹងថា ទឹក និង ស្រោមអនាម័យ គឺមិនចូលគ្នានោះទេ ។
    តាមការស្រាវជ្រាវ បានបង្ហាញថា ទឹកក្តៅ និងជាតិគីមី ដូចជាសារធាតុ ក្លរ ភាគច្រើន គឺបានប៉ះពាល់ជាមួយនឹង រយៈពេល នៃការប្រើស្រោមផងដែរ ដូច្នេះ ចូរកុំយល់ច្រឡំ ជាមួយនឹងការការពាររបៀបនេះអី ។ បញ្ហាមួយទៀតគឺ ការកើនឡើង នូវ ឱកាសរបូតស្រោមចេញ ក្នុងពេលដែលអ្នក កំពុងប្រតិបត្តិការនោះ ។
    រក្សាឲ្យមានភាពសំណើមជានិច្ច បើនិយាយទៅដល់បញ្ហានេះ ក្នុងពេលដែលអ្នកកំពុងរួមភេទ នៅក្នុងទឹកនោះ  វានឹងមានសារ ធាតុរំអិលបន្ថែម ចេញមកក្រៅមិនខាន ប៉ុន្តែ នេះវាមិនមែនជាបញ្ហាធំនោះទេ ទឹកបានលាងសម្អាតជាតិរំអិលពីធម្មជាតិ ពីរាង កាយរបស់ស្រ្តី ដូច្នេះអ្នកត្រូវតែបន្ថែម នូវសារធាតុរំអិលខ្លះ ទើបអាចឲ្យការ ប្រតិបត្តិរបស់អ្នក ឈានទៅរកសេចក្តីសុខ ទាំង ពីរនាក់បាន ៕
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.