Toshiba សម្ពោធ រោងចក្រផលិត ថាមពល ពីចំហាយទឹក នៅក្នុងប្រទេស ឥណ្ឌា

Posted on
  • Tuesday, February 14, 2012
  • by
  • angco.co
  • in
  • Labels:

  • ឥណ្ឌាៈ យោងតាម គេហទំព័រជប៉ុន “ជឺផែនថែមស៍” ចុះផ្សាយថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ថា ក្រុមហ៊ុន តូស៊ីបា “ ទៀសហិបា ជៀរផ។ ”បើកសម្ពោធ រោងចក្រថាមពល មួយនៅក្នុងប្រទេស ឥណ្ឌា ។
    ក្រុមហ៊ុនតូស៊ីបា ជាក្រុមហ៊ុនផលិត និងចែកគ្រឿងអេឡិចត្រូនិចដ៏ល្បីឈ្មោះនៅជប៉ុនបានបង្កើតរោងចក្រផលិត ថាមពលនៅក្នុងប្រទេសឥណ្ឌា ។ ក្រុមហ៊ុននេះយល់ឃើញថា ប្រភពថាមពលនៅក្នុងប្រទេសឥណ្ឌា ជាផ្នែកមួយ ជួយបង្កើនសន្ទុះសេដ្ឋកិច្ចកាន់តែប្រសើរឡើង ។
    តូស៊ីបា មានបំណងចង់បង្កើនប្រាក់ជាង២០០ពាន់យ៉េន សម្រាប់ឆ្នាំ២០១៣ បើធៀបនឹងការធ្វើពាណិជ្ជកម្ម នៅក្នុង ឆ្នាំ២០១០ ទឹកប្រាក់នេះកើនឡើង៦ដងឯណោះ ។
    រោងចក្រផលិតថាមពលនេះ ត្រូវបានគេដឹងថា គឺក្រុមហ៊ុនមួយនេះបានប្រើបច្ចេកវិទ្យាដោយទាញ យកប្រភពថាម ពលកំដៅពីចំហាយទឹក នឹងអាចបង្កើនជាប្រភពថាមពលពី៥០០-១០០០មេហ្គាវ៉ាត់ ។
    នៅក្នុងពេលបើកសម្ពោធរោងចក្រផលិតថាមពលនេះដែរ ប្រធានក្រុមហ៊ុន តូស៊ីបា បានលើកឡើងថា ថាមពលគឺ ជាផ្នែកមួយដែលផ្ដល់សារប្រយោជន៍ ។ លោករំពឹងថា ប្រទេសឥណ្ឌា នឹងជួយបង្កើនការផ្សព្វ ផ្សាយរហាត់ទឹក ដែលជាឧបករណ៍សម្រាប់បង្កើតថាមពលសម្រាប់ចែកចាយនៅលើទីផ្សារក្នុងប្រទេសឥណ្ឌា ៕
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.