ទឹម វត្តី ធ្វើ​ខួប​កំណើត​ថ្ងៃ​ស្អែក!

Posted on
  • Thursday, February 2, 2012
  • by
  • angco.co
  • in
  • Labels:

  • តារា​សម្ដែង និង​ដើរ​ម៉ូដ​ កញ្ញា ទឹម វត្ដី ប្អូន​ស្រី​បង្កើត​របស់​ទឹម រដ្ឋា នឹង​ធ្វើ​ពិធី​ខួប​កំណើត​តូច​ល្មម​មួយ​ដែល​អញ្ជើញ​ភ្ញៀវ​កិត្តិយស និង​តារា​សម្ដែង​ល្បីៗ​ចូល​រួម​ប្រមាណ​ជា​១០០នាក់ នៅ​ភោជនីយដ្ឋាន​ភ្នំពេញ​គ្រឿង​សមុទ្រ នា​ល្ងាច​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ២០១២ ស្អែក​នេះ។

    កញ្ញា ទឹម វត្ដី មាន​អាយុ២៥(១៩៨៨) ប៉ុន្តែ​នាង​ទើប​តែ​ធ្វើ​ខួប​កំណើត​បាន​១១​ដង​ប៉ុណ្ណោះ។ 
    ទាក់ទង​ទៅ​នឹង​ថា​ហេតុ​អ្វី​បាន​ជា​កញ្ញា​មិន​បាន​ធ្វើ​ខួបកំណើត​ចាប់តាំង​ពី​តូច​រៀងមក? នាង​មិន​បាន​អត្ថាធិប្បាយ​អ្វី​ច្រើន​នោះ​ទេ​ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា ការ​ធ្វើ​ខួប​កំណើត​បែប​នេះ​គឺ​ចាប់​តាំង​ពីឆ្នាំ២០០១ មុន​ពេល​ដែល​នាង​ឈាន​ចូល​ក្នុង​ពិភព​សិល្បៈ។
    នៅ​ក្នុង​កម្មវិធីខួបកំណើត​លើក​នេះ កញ្ញា​បាន​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ប្រមាណ​ជាង១០០នាក់​ ក្នុង​នោះ​ក៏​មាន​សិល្បករ​ល្បីៗ​មួយ​ចំនួន​ដូចជា អ្នកស្រី​ចន ចន្ចលក្ខិណា ទូច ស្រីលក្ខណ៍ កែវ ពេជ្រពិសី ម៉ាកសែន សូនីតា និង​លោក ញ៉ែម សុគន្ធ ជាដើម។
    ទោះជា យ៉ាងណា កញ្ញា ទឹម វត្ដី នៅ​មិន​ទាន់​ដឹង​ច្បាស់​សម្រាប់​ផែនការក្នុង​អាជីព​សិល្បៈ​ច្បាស់លាស់​ណាមួយ​ដើម្បី​បង្ហាញ​មុខ​​នៅ​តាម​កញ្ចក់​ទូរទស្សន៍ និង​Concertនៅ​ឡើយ​ទេ ក្រោយពីខួបកំណើតលើកនេះ។
    កញ្ញា ទឹម ​វត្តី​ បាន​ទទួល​ការ​ចាប់​អារម្មណ៍​តែ​មួយ​ពព្រិច​ភ្នែក ក្រោយ​ពេល​នាង​ទឹម រដ្ឋា សណ្ដោង​ឲ្យ​ចូល​ក្នុង​តំណែង​ជា​តារា​សម្ដែង និង​ដើរ​ម៉ូដ​។
    នាង​ជា​កូន​ស្រី​ទី​ពីរ​ក្នុង​ចំណោម​បងប្អូន​បី​នាក់​ គឺ​ប្រុស១​ស្រី​២។ នាង​កើត​នៅ​ថ្ងៃ​ទី​៣​ កុម្ភៈ ឆ្នាំ​១៩៨៨ ​នៅ​ស្រុក​ស្វាយ​ប៉ោ​ ក្នុង​ខេត្ត​បាត់​ដំបង។ មាន​ឪពុក​ឈ្មោះ អៀម​ វណ្ណា ​អាយុ​៤៩​ឆ្នាំ ជា​មន្ត្រី​យោធា និង​មាន​ម្តាយ​ឈ្មោះ ផាន់ ​អៀង ​អាយុ៤៨ឆ្នាំជា​ស្ត្រី​មេផ្ទះ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.