ជាធម្មតាប្រសិនបើលោកអ្នកចង់ធ្វើការ Pin Folder ដាក់នៅលើ Taskbar ពិតជាមិនអាចទៅរួចនោះទេ។
- ពេលចាប់ទាញ Folder ដាក់លើ Taskbar
គឺបើលោកអ្នកចាប់ទាញយក Folder ឱ្យនៅលើ Takbar នោះវានឹងឱ្យយើង Pin ទៅកាន់ Windows Explorer ដោយស្វ័យប្រវត្តិ។
- លទួ្ធផលបន្ទាប់ពីចាប់ទាញ Folder ដាក់លើ Taskbar
ប៉ុន្តែថ្ងៃនេះ ខេធី៤២ នឹងបង្ហាញលោកអ្នកនូវវិធីដោះស្រាយបញ្ហាខាងលើ ដោយយើងអាច Pin Folder ដាក់នៅលើ Taskbar បានបន្ទាប់ពីអនុវត្តនូវគន្លិះខាងក្រោមរួចរាល់។
អនុវត្តន៍
ជាដំបូងលោកអ្នកត្រូវបង្កើត Shortcut មួយនៅលើ desktop សិន ដោយចុច Right Click លើ Desktop => New => Shortcut
បន្ទាប់មកសូមលោកអ្នកត្រូវប្រើរូបមន្ដ
explorer “folder_path”ត្រង់ពាក្យ folder_path ជាទីតាំងរបស់ Folder ដែលត្រូវ Pin
explorer “folder_path”ត្រង់ពាក្យ folder_path ជាទីតាំងរបស់ Folder ដែលត្រូវ Pin
ឧទាហរណ៍ៈ ខេធី៤២ នឹងយក Folder មួយឈ្មោះ mp3 ដែលស្ថិតនៅក្នុង Drive D ចឹងត្រូវវាយថា
explorer “D:\mp3″ កុំភ្លេចដាក់ part folder នៅក្នុងសញ្ញា double-quotes (“”)
បន្ទាប់ចុចប៊ុតុង Next
បន្ទាប់មកទៀតសូមលោកអ្នកដាក់ឈ្មោះទៅឱ្យវា ឧៈ អឹមភីស៊្រី រួចចុចប៊ូតុង Finishពេលនោះវានឹងបង្កើត Shortcut មួយនៅលើ Desktop
បន្ទាប់មកសូមលោកអ្វកធ្វើការចាប់ទាញ (pin) Folder មកដាក់នៅលើ Taskbar
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.