លួច​កាច់ក​ម៉ូតូ ​រួច​ធាក់​មិន​ឆេះ​ម្ចាស់​មក​ទាន់​ចាប់​ក្របួច​អោយ​សមត្ថកិច្ច


1716.02.2012ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរ​លួច​ម៉ូតូ​ ដ៏​សកម្ម​ម្នាក់​​ត្រូវ​​សមត្ថកិច្ច​​ចាប់​​ ខ្លួន​កាលពី​វេលា​ម៉ោង៧ និង៣០នាទី​ព្រឹក ថ្ងៃទី១៤ ខែ​កុម្ភៈ ឆ្នាំ ២០១២ នៅ​ចំណុច​មាត់​ប្រឡាយ​លូ​ទឹក ស្អុយ​កែង​ផ្លូវ​លេខ​៣១០ ក្រុមទី២៤ ភូមិ ៣ សង្កាត់​អូឡាំពិក  ខណ្ឌ​ចំការមន រាជ​ធានី​ភ្នំពេញ បន្ទាប់ពី​ជនសង្ស័យ​រូបនេះ​ធ្វើ​សកម្មភាព​លួច​កាច់​ក​ម៉ូតូ​តែ​ត្រូវ​ម្ចាស់ ​ឃើញ​ទាន់​ចាប់​​ប្រគល់​សមត្ថកិច្ច។
ជនសង្ស័យ​ដែល​លួច​ម៉ូតូ​ត្រូវ​នគរ​បាល​​ចាប់ខ្លួន​នោះ​​មានឈ្មោះ ម៉​ង់ សំណាង ភេទ​ប្រុស អាយុ៤១ឆ្នាំ មុខរបរ​កម្មករ សំណង់ ស្នាក់នៅ​ផ្ទះ​ជួល​គ្មាន​លេខ ស្ថិត ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជ​ធានី​ភ្នំពេញ ។
​ជនរងគ្រោះ​ម្ចាស់​ម៉ូតូ​មានឈ្មោះ សុខ វុទ្ធី ភេទ​ប្រុស អាយុ៤០ឆ្នាំ មាន​ទី លំនៅ​ភូមិ​ត្រញំង​កក់ ឃុំ​ទ្រា ស្រុក​កណ្ដាល​ស្ទឹង ខេត្ដ​កណ្ដាល មុខរបរ​រត់​ម៉ូតូឌុប ។ ម៉ូតូ​ដែល​ចោរលួច​មិនបាន​​សម្រេច​នោះ​ម៉ាកC100
កូ​រ៉េ ​ពណ៌​ក្រហម។
តាម​ប្រភព​ព័ត៌​មានបាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនរងគ្រោះ​បាន​យក​ម៉ូតូ១គ្រឿង​ម៉ាក C១០០ ពណ៌​ក្រហម​​គ្មាន​ស្លាក​លេខ អង្គុយ រង់ចាំ​ម៉ូយ​​។ ពេល​អង្គុយ​ចាំ​ម៉ូយ​ក៏​ចាក់សោ.ក​ ម៉ូតូ​រួច​ក៏​ដើរ​ទៅ​កន្លែង​លក់​ចំណី​ក្នុង​បំណង​ទៅ​ទិញ​ចំណី​ហូប ។ ពេលនោះ​ជនសង្ស័យ​ដើរ​ទៅ​កាច់​សោរ​បញ្ឆេះ​តែ​ម៉ូតូ​មិន​ឆេះ ម្ចាស់​មើល​ទៅ​ឃើញ​ទាន់​ស្ទុះ​សួរនាំ រួច​ក៏​ចាប់​​ប្រគល់​ទៅ​ឱ្យ​​សន្ដិសុខ ​ផ្សារ​អូឡាំពិក ហើយ​សន្ដិសុខ​ក៏​បញ្ជូន​ទៅ​ឱ្យ​នគរបាល ប៉ុស្ដិ៍​អូឡាំពិក​ចាត់ការ​តាមច្បាប់ ។
ជនសង្ស័យ​បាន​សារ​ភាព​ថា ខ្លួន​ពិត​ជា​​បាន​ធ្វើ​សកម្មភាព​បន្លំ​លួច​ម៉ូតូ ពិតប្រាកដ​មែន។បច្ចុប្បន្ន​ជន​សង្ស័យ សមត្ថកិច្ច​កំពង់​សួរនាំ និង​ កសាង សំណុំ​​រឿង​បញ្ជូន​ទៅ​តុលាការ ធ្វើ​ការ​ចោទប្រកាន់​តាម​ផ្លូវ​៕



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.