ហោរាសាស្រ្តថៃ្ងអង្គាទី២៩ខែកុម្ភះឆ្នំា២០១២

Posted on
  • Wednesday, February 29, 2012
  • by
  • angco.co
  • in
  • Labels:

  • ជូត
    រាសីថ្ងៃនេះល្អបង្គួរ។ រាល់កិច្ចការរកទទួលទានសមប្រកបទៅជាធម្មតាពុំមានអ្វីគួរអោយកត់
    សម្គាល់នោះទេ។ ការធ្វើដំណើរទៅណាមកណាសូមប្រយ័ត្នបន្តិចពិសេសដំណើរផ្លួវឆ្ងាយ
    ខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ។ ស្នេហាល្អូកល្អើនជាធម្មតាតែអាចមានរៀងរកាំរកូសបន្តិច
    បន្តួច។
    ឆ្លូវ
    រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការរកទទួលទានប្រកបជោកជ័យមាសប្រាក់ចូលគ្រប់
    ទិសទីជាពិសេសមានមនុស្សនាំលាភ។ ធ្វើដំណើរទៅណាមកណាជួបតែសុវត្តិភាពថ្ងៃនេះជា
    ថ្ងៃល្អសម្រាប់លោកអ្នកធ្វើដំណើរ។ ស្នេហាល្អូកល្អើនផ្អែមល្ហែមដូចទឹកឃ្មុំខែចែត្រ។
    ខាល
    រាសីថ្ងៃនេះល្អបង្គួរ។ រាល់កិច្ចការរកទទួលទានដំណើរការជាធម្មតាតែសូមមេត្តាប្រយ័ត្នសម្ដី
    ព្រោះអាចមានអ្នកទី៣នាំរឿងដល់ការងារធំ។ ធ្វើដំណើរទៅណាមកណាមានសភាពធម្មតា។
    ស្នេហាឆុងគ្នាបន្តិចតែគួរណាចេះអត់ទ្រាំ។
    ថោះ
    រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់កិច្ចការរកទទួលទានមានបញ្ហាច្រើនគួរណាកុំទាន់អាល
    សម្រេចចិត្តលើការងារធំ។ ធ្វើដំណើរទៅណាមកណាអាចជួបបញ្ហាធំ គួរណាតមការធ្វើដំណើរ
    ផ្លូវឆ្ងាយ។ ស្នេហាថ្ងៃនេះជួបតែក្ដីក្ដាំរកាំរកូសភាគច្រើនចេញពីមាត់ប្រុស គួរណាស្ងៀមជាងស្រដី។
    រោង
    រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់កិច្ចការរកទទួលទានមានភាពរកាំរកូស រកគិតមិនចេញតែកុំ
    រកមនុស្សទី៣មកជូយប្រយ័ត្នមានបញ្ហាធំ សម្ដីសម្ដៅសូមប្រយ័ត្ន។ ធ្វើដំណើរទៅណាមកណាគួរ
    ណាមានមនុស្សទៅជាមួយគ្រាន់ជួយយោងរាសី។ ស្នេហាថ្ងៃនេះជួបតែបញ្ហាស្រីប្រកាន់ប្រុស
    ប្រកែក។
    ម្សាញ់
    រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការរកទទួលទានទទួលបានផលជាអតិបរមាមិនត្រឹម
    តែប៉ុណ្ណោះសម្រាប់អ្នកដែលគិតចង់បើកអាជីវកម្មថ្មីថ្ងៃនេះជាថ្ងៃមង្គលគួរណាសង្វាតព្រោះ
    ចំថ្ងៃល្អ។ ធ្វើដំណើរទៅណាមកណាជួបតែក្ដីសុខសប្បាយ។ ស្នេហាផ្អែមល្ហែមល្អូកល្អើនជាង
    សព្វមួយដង។
    មមី
    រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ ថ្ងៃនោះលោកអ្នកមិនគួរសម្រេចចិត្តធ្វើការងារធំដុំនោះទេព្រោះ
    អាចបណ្ដាលអោយខូចការ បើមាននរណាមកបបួលរកស៊ីគួរណាកុំប្រថុយអោតសោះប្រយ័ត្ន
    ចាញ់បោកគេ។ ធ្វើដំណើរផ្លូវជិតផ្លូវឆ្ងាយគួរណាមានមនុស្សទៅជាមួយព្រោះអាចមានគ្រោះថ្នាក់។
    ស្នេហាថ្ងៃនេះរកាំរកូសព្រោះសម្ដី មិនយល់គ្នាដូចនេះគួរណាស្ងៀមជាងស្រដី។
    មមែ
    រាសីថ្ងៃនេះល្អបង្គួរ។ កិច្ចការរកទទួលទានសមប្រកបធម្មតាមិនមានអ្ចីមិនល្អនោះទេតែប្រសិន
    បើមានមនុស្សស្បែកខ្មៅមកបបួលរកទទួលទានសូមកុំទាន់អាលសម្រេចចិត្តភ្លាមៗ។ ធ្វើដំណើរ
    ទីឆ្ងាយជិតគួរណាប្រយ័ត្នខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ។ ស្នេហាធម្មតាល្អូកល្អើនពុំមានអ្វី
    គួរអោយបារម្ភនោះទេ។
    វក
    រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការរកទទួលទានមានបានមានលាភចូលគ្រប់ទិសទី
    ថ្ងៃនេះថ្ងៃល្អអាចមានអ្នកធំគេមករកដាក់ទុនចូលហ៊ុនជាមួយសូមកុំអោយវេលាល្អកន្លងហួស។
    ធ្វើដំណើរទៅណាមកណាជួបតែសុខសប្បាយ។ ស្នេហាធម្មតាមិនមានអ្វីប្លែកជាអាក្រក់ មានតែ
    ល្អូកល្អើនផ្អែមជាងទឹកឃ្មុំខែចែត្រ។
    រកា
    រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ ការងាររកទទួលទានកុំទាន់អាលសម្រេចកិច្ចការធំប្រយ័ត្ន
    បង់ការអត់ប្រយោជន៍។ ធ្វើដំណើរទៅណាមកណា ទីឆ្ងាយជិតគួរណាប្រយ័ត្នប្រយែងព្រោះ
    អាចមានមនុស្សនាំរឿង។ ស្នេហាដូចចានក្នុងរាវតែងតែប៉ះគ្នាតិចតួចតែកុំប្រកាន់គ្នាប្រយ័ត្នមាន
    រឿងធំដល់ដាច់គ្នា។
    ចរ
    រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់កិច្ចការរកទទួលទានអាចមានបញ្ហាធំជាប្រាកដ បែបនេះ
    សូមកុំទាន់អាលសម្រេចចិត្តធ្វើលើការធំប្រយ័ត្នបង់ប្រយោជន៍។ ធ្វើដំណើរទៅណាមកណា
    សូមមេត្តាប្រយ័ត្នព្រោះអាចមានមនុស្សនាំបញ្ហា។ ស្នេហាគួរណាផ្អាកជួបប្រសើជាងជួបព្រោះ
    វេលានេះជាវេលាមិនល្អអាចនាំរឿងមិនល្អ។
    កុរ
    រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររកទទួលទានប្រកបជោកជ័យសមប្រកបលុយកាក់
    ហូរចូល។ ធ្វើដំណើរទៅណាមកណាមានគេនាំលាភសុវត្តិភាពគ្រប់ទិស។ ស្នេហាធម្មតា
    មិនមានអ្វីមិនល្អគួរអោយកត់សម្គាល់នោះទេមានតែផ្អែមល្ហែមមិនដាច់។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.