បុរសជនជាតិចិនម្នាក់ឈ្មោះ Shu អាយុ២៨ឆ្នាំរស់នៅក្នុងខែត្រ Guangdongបានភ្ញាក់ឡើងពី
សន្លប់អស់រយៈពេល៤ថ្ងៃដោយមានអាការៈរមាស់ត្រង់ស្នាមវះក្បែក្បាលពោះខាងឆ្វេង។
ក្រលៀនខាងឆ្វេងរបស់គាត់ត្រូវបានគេវះយកចេញខណៈពេលដែលសន្លប់មិនដឹងខ្លួនរួមជា
មួយលុយប្រមាណ២០០០០ yuan ដែលមានជាប់ក្នុងហោប៉ៅនេះបើតាមការរាយការណ៍របស់
សារព័ត៌មាន Nanfang Daily។
បុរស់ជាជនរងគ្រោះបានមកកាន់ខែត្រ Guagdong ដើម្បីរកការងារធ្វើ។ គាត់ចាំថាគាត់បាន
ដើរកជួលបន្ទប់ស្នាក់នៅមុនពេលកើតហេតុ ហើយគាត់បានប្រាប់ផងដែរថាគាត់បានភ្ញាក់
លើងក្នុងបន្ទប់សណ្ឋាគារជាមួយនឹងអារម្មណ៍ថារមាស់ត្រង់របួសស្នាមវះក្បែក្បាលពោះ
បន្ទាប់មកគាត់ក៏បានជិះ តាក់ស៊ីទៅមន្ទីរពេទ្យ Machong គ្រូពេទ្យបានប្រាប់គាត់ថាស្នាម
វះនេះវានៅថ្មីៗទេ។ ហើយពេលនេះសុខភាពរបស់គាត់កំពុងតែមានបញ្ហាបន្តិចបន្តូចលើ
ការពិបាកក្នុងការនោម គាត់បានហៅគ្រួសាររបស់គាត់មកដើម្បីជួយមើលថែរ ហើយចំពោះ
បញ្ហានេះប៉ូលីសកំពុងតែតាមដានស៊ើបអង្កេត។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.