ឈិត សុជាតា ខកខាន ចេញទៅ កើបលុយ នៅអូស្ត្រាលី

Posted on
  • Thursday, February 2, 2012
  • by
  • angco.co
  • in
  • Labels:
  • ភ្នំពេញៈ នៅក្នុងឆ្នាំថ្មីនេះ ពិធីការិនីរូបស្រស់ កញ្ញា ឈិត សុជាតា ហាក់បីដូចជា មានការមមាញឹក ជាមួយការងារខ្លាំង ដែលសូម្បីតែឱកាស មាសឱកាសប្រាក់ ដែលនាងត្រូវចេញ ទៅកើបលុយ នៅក្រៅប្រទេស ក៏ត្រូវខកខានដែរ។
    ជួបជាមួយមជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១២ កញ្ញា ឈិត សុជាតា បានប្រាប់ថាបច្ចុប្បន្ន នាងមានការមមាញឹកគួរសម ទាំង ការងារសិល្បៈ ក៏ដូចជាការងាររកស៊ី ហើយពេលថ្មីៗនេះ នាងក៏ត្រូវបាន sponsor ទាក់ទងទៅសម្តែងនៅ ប្រទេសអូស្ត្រាលី ប៉ុន្តែនាងបែរជាខកខាន មិនបានចេញ ទៅតាមការអញ្ជើញ ដោយសារតែនាង មានការមមាញឹក ជាមួយការងារ។
    តារាសម្តែងនិយមតុបតែងខ្លួន បញ្ចេញសម្រស់ដើមទ្រូងរូបនេះ បន្តទៀតថា " ក្នុងឆ្នាំថ្មីនេះនាងខ្ញុំមាន Sponsor ទាក់ទងឲ្យទៅសម្តែង នៅអូស្ត្រាលី ដោយសារតែ នាងខ្ញុំមមាញឹក ជាមួយការងាររកស៊ី ក៏ដូចជាត្រៀមថតរឿងថ្មីផង ម្យ៉ាងការចេញទៅសម្តែង នៅក្រៅប្រទេភាគច្រើន គឺត្រូវច្រៀង តែទឹកដមសំឡេងខ្ញុំ មិនសូវ អំណោយផល ក្នុងការច្រៀង ដូចនេះហើយ ទើបនាងខ្ញុំ សម្រេចចិត្ត មិនទទួលការចេញទៅសម្តែងនេះ”។
    ពិធីការិនីប្រចាំស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ រូបនេះបន្តទៀតថា តាមការពិតទៅ ការបោះបង់ចោល ឱកាសចេញទៅសម្តែង នៅក្រៅប្រទេស នាងក៏មានការ សោកស្តាយដែរ ចំពោះការចេញ ទៅកើបប្រាក់នៅ ក្រៅប្រទេស ព្រោះថា ពេលនេះ នាងកំពុងតែត្រៀមខ្លួន សម្តែងរឿងថ្មី ឲ្យស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន នៅដើម ខែមេសា ខាងមុខនេះ គឺរឿង "កូនឥតខាន់ស្លា" ផងដែរ៕ source
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWSPhoto by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.