តុលាការអាល្លឺម៉ង់ ច្រានចោលការស្នើ មិនឲ្យដាក់លក់ Samsung Galaxy Nexus និងGalaxy Tab 10.1N របស់ Apple

Posted on
  • Thursday, February 2, 2012
  • by
  • angco.co
  • in
  • Labels:

  • តុលាការដោះស្រាយ បញ្ហាបច្ចេកវិទ្យា Munich Regiona នៅអាល្លឹម៉ង់ កាលពីថ្ងៃពុធ ទី០១ ខែមករា ឆ្នាំ២០១២នេះ បានច្រានចោលការស្នើសុំ របស់ក្រុមហ៊ុន Apple ដែលបានស្នើឲ្យហាមឃាត់ ការដាក់លក់ផលិតផល ទូរស័ព្ទស្មាតហ្វូន Samsung Galaxy Nexus និង Galaxy Tab 10.N Tablet ។
    តាម Bgr បានឲ្យដឹងថាលោក Judge Andreas Mueller បាននិយាយថា « ក្រុមហ៊ុនSamsung ដូចជាមិនបានលួចចំលងច្បាប់ប៉ាតង់របស់ Apple នោះទេ វាមិនមែនការពិតច្រើនជាង ព្រោះថាបច្ចេកវិទ្យាថ្មីនោះមាននៅលើទីផ្សារ មុនពេលវាជាកម្មសិទ្ឋរបស់ Apple ទៅទៀត»។
    គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០១១ ទីផ្សារលក់ផលិត Samsung Galaxy Tab 10.1 Tablet ត្រូវបានគេហាមឃាត់មិនឲ្យមានចរាចរណ៍នោះ ប៉ុន្តែក្រុមហ៊ុន Samsung ដែលមានទីតាំងនៅ កូរ៉េខាងត្បូង បានធ្វើការដោះស្រាយបញ្ហានេះ ដោយបានបង្កើតនូវប្រភេទ Tablet ស្រដៀងនេះមួយទៀត គឺ Galaxy Tab 10.1N ជំនួសវិញ។ បន្ទាប់ពី Table មួយនេះ បានបង្ហាញខ្លូន Apple មានអារម្មណ៍ថា Tablet ស៊េរីថ្មីនេះ នៅតែរំលោភកម្មសិទ្ធប៉ាតង់របស់ខ្លួនដដែល ហើយក៏បានស្នើទៅតុលាការ ហាមមិនឲ្យដាក់លក់ផលិតមួយនេះ កាលពីខែវិច្ឆិកា។
    ចំពោះលទ្ឋផលចុងក្រោយ បន្ទាប់ពីធ្វើពិនិត្យវិនិច្ឆ័យរួចរាល់កាលពីខែធ្នូមក តុលាការបានប្រកាសឲ្យដឹងថា Apple ប្រហែលជាគ្មានសង្ឃឹមឈ្នះក្តីក្នុងការហាមឃាត់ Galaxy Tab 10.1N ចរាចរនៅអាល្លឺម៉ង់បាននោះទេ ថែមទាំងបានច្រានចោលសំណើរបស់ Apple ដែលស្នើមកតុលាការអាល្លឺម៉ង់កាលពីថ្ងៃទី២៤ ខែមករានេះផងដែរ។
    Photo by DAP-News
    Photo by DAP-News
    Galaxy Tab 10.N Tablet
    Photo by DAP-News
    Samsung Galaxy Nexus



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.