ប៊ីដិនៈ អូសាម៉ា ស្លាប់មែន តែមេដឹកនាំ ផ្សេងទៀតនៅរស់

Posted on
  • Wednesday, February 1, 2012
  • by
  • angco.co
  • in
  • Labels:

  • វ៉ាស៊ីនតោន៖ តាមសារព័ត៌មាន Channel News Asia បានឲ្យដឹងនៅថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០១២ថា អនុប្រធានាធិបតីអាមេរិក លោកចូ ប៊ីដិន បានប្រាប់ដល់ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៅថ្ងៃអង្គារ ទី៣១ ខែមករា ថា អូសាម៉ា ប៊ិនឡាដិន ស្លាប់ពិតមែន ប៉ុន្តែមេដឹកនាំក្រុម អាល់កៃដា ជាច្រើនទៀតនៅ រស់នៅឡើយ។
    សេចក្តីថ្លែងការណ៍របស់លោកចូ ប៊ីឌិន បានធ្វើឡើងនៅរដ្ឋតិចសាស់ ក្នុងពិធីតាំងពិពណ៌រថយន្តថា អូសាម៉ា បិនឡាបិន បានស្លាប់ពិតមែន ប៉ុន្តែចលនាក្រុមភេរវករ នៅតែមានចលនាទូទាំងពិភពលោក។ លោកបានក្រើនរំលឹកចំពោះប្រជាជនអាមេរិក ឲ្យមានការប្រុងប្រយ័ត្នជានិច្ចពីព្រោះថា ការវាយប្រហារពីភេរវករអាចកើត មានឡើងគ្រប់ពេលនៅក្នុងសកលលោក។
    ប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកដ៏ជូរចត់ នៅតែដកត្រាំក្នុងអារម្មណ៍ប្រជាជនអាមេរិក ដោយសារតែការវាយប្រហារភេរវកម្ម កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១កន្លងទៅ។
    សូមបញ្ជាក់ថា មេដឹកនាំភេវរករអាល់កៃដា អូសាម៉ាបិនឡាដិន ត្រូវបានសម្លាប់ដោយការវាយឆ្មក់ របស់កងកម្លាំងពិសេសអាមេរិក នៅក្នុងប្រទេសប៉ាគីស្ថាន កាលពីឆ្នាំមុន៕
    Photo by DAP-News



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.