ក្រុមហ៊ុន Sony Corp បានឲ្យដឹងនៅថ្ងៃនេះថា លោក Kazuo Hirai នាយករងក្រុមហ៊ុន នឹងឡើងកាន់តំណែងជាប្រធាន នាយកប្រតិបត្តិនៅថ្ងៃទី ១ ខែមេសាខាងមុខ ជំនួសឲ្យ Howard Stringer ដែលនឹងក្លាយជាអគ្គនាយក ដើម្បីបន្តធ្វើឲ្យក្រុមហ៊ុនឈរជើងនៅក្នុងទីផ្សារអេឡិចត្រូនិក។ នេះដោយយោងតាមគេហទំព័រ Reuters។
ក្រុមហ៊ុន Sony បានឲ្យដឹងកាលពីខែមិនាឆ្នាំកន្លងទៅហើយថា Hirai គឺជាមនុស្សជោគជ័យរបស់ Stringer និងបានដំឡើងដំណែងរូបលោកឲ្យទៅជាប្រធានផ្នែកផលិតផលប្រើប្រាស់ និងសេវាកម្មដោយបានស្តាការលក់ប្រចាំឆ្នាំបាន ៨៥ ពាន់លានដុល្លារ។ ក្រុមហ៊ុន Sony បានបញ្ជាក់ទៀតថា ខ្លួននឹងប្រាប់ត្រួសៗទៅកាន់សារព័ត៌មានពីការផ្លាស់ប្ដូរថ្នាក់ដឹកនាំនៅថ្ងៃព្រហស្បតិ៍ ហើយនោះក៏ជាថ្ងៃដែល Sony នឹងប្រកាសពីចំណូលខែតុលា – ធ្នូដែរ។
គួរបញ្ជាក់ផងដែរថា កាលពីដើមខែកន្លងទៅ សារព័ត៌មានរបស់ជប៉ុនបានរាយការណ៍ថា Hirai នឹងឡើងកាន់តំណែងជាប្រធានក្រុមហ៊ុនយ៉ាងឆាប់បំផុតត្រឹមថ្ងៃទី ១ ខែមេសា។ ទីបំផុតព័ត៌មាននេះពិតជាក្លាយជាការពិតមែន៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.