តាមការស្រាវជ្រាវកន្លងមកបានបញ្ជាក់ ពីអាហារផ្សេងៗដែលផ្តល់ភាពរឹងមាំ ដល់ថាមពលផ្លូវភេទ ក្នុងនោះរួមមាន ស៊ុត ទឹកដោះគោជូរ សណ្តែក ផ្លែឈើប្រភេទបឺរី ទំញំងបារាំង ជាដើម ។ ប៉ុន្តែទោះបីយ៉ាងណាការស្រាវ ជ្រាវចុងក្រោយបំផុតនេះគេបានរកឃើញថាប្រភេទត្រីជាពិសេស ត្រីសូម៉ុង និង ត្រីធូណាមានអាស៊ីដអូមេហ្គា-៣ តែងផ្តល់ផលយ៉ាងល្អចំពោះទឹកស្ពែម របស់បុរស ។
ក្រុមអ្នកស្រាវជ្រាវប្រចាំនៅសាកលវិទ្យាល័យអ៊ីលីណយ ប្រទេសអាមេរិកបានធ្វើ ការពន្យល់លក្ខខណ្ឌរបស់ ទឹកស្ពែមរបស់បុរសថាអាច ដំណើរការបង្កកំណើតទៅបានត្រូវតែមាន ក្រូម៉ូហ្សូមដែលជាផ្នែកត្រូវប្រើជាមួយអង់ហ្ស៊ីម ក្នុងការសម្រុកចូលទៅកាន់ស៊ុតរបស់ស្ត្រីដើម្បី បង្កកំណើត ។ ប៉ុន្តែការដែលទឹកស្ពែមអាច វិវត្តទៅរកបែបនេះបាន ចាំបាច់ត្រូវអាស្រ័យលើអាស៊ីដអូមេហ្គា-៣ ឬដែលហៅថា ឌ្ហៅ ហើយ បើខ្វះសារជាតិនេះគឺទឹកស្ពែមមិនអាចបង្កើត ជារូបរាងបាន ឡើយ ។
ក្រុមអ្នកស្រាវជ្រាវបានធ្វើការពិសោធឃើញថា ភាពពាក់ព័ន្ធរវាង DHA ជាមួយសមត្ថភាពក្នុងការតំណពូជ របស់ភេទបុរសនេះដោយធ្វើការ សាកល្បងជាមួយសត្វកណ្តុរបង្ហាញឱ្យឃើញថា សត្វកណ្តុរដែលមិនមាន អាស៊ីដខ្លាញ់ និង កណ្តុរអារ (គ្មានកូន)នៅពេលវាស៊ី DHA បានបង្ហាញ ថា ការបន្តពូជរបស់កណ្តុរមានសភាពប្រក្រតី ឡើងវិញ ពោលគឺវាអាចបង្កើតកូនបានតាមធម្មតា ។
គេតែងជួបអាស៊ីដខ្លាញ់ DHA ច្រើននៅក្នុងត្រីសមុទ្រ ពិសេស ត្រីសូម៉ុង និង ត្រីធូណា ។ ដូច នេះឃើញថា ការបរិភោគត្រីប្រភេទនេះទើបអាចជួយឱ្យទឹក ស្ពែមរបស់បុរសមានភាពរឹងមាំ ឡើង ។ ក្រៅពីនេះ ដោយសារ ឌ្ហៅ គេតែងជួបនៅក្នុងជាលិកាផ្សេងៗដូចជា ខួរក្បាល កញ្ចក់ប្រសាទ ភ្នែក និង ពងស្វាស ទើបធ្វើឱ្យការសាកល្បងលើកនេះនាំមកនូវប្រយោជន៍ យ៉ាងច្រើនដល់ការសិក្សាការធ្វើការងាររបស់ខួរក្បាល និង ការព្យាបាលរោគ ខួរក្បាលចុះខ្សោយ និង ការសម្លឹងមើលឃើញរបស់គ្រាប់ភ្នែកនៅថ្ងៃ អនាគត ៕ប្រភព
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.