៣នាក់ទៀតទៅណា?

Posted on
  • Monday, February 20, 2012
  • by
  • angco.co
  • in
  • Labels:

  • លោកវេជ្ជបណ្ឌិតឯកទេសវះកាត់ប្រចាំគ្លីនិកឯកជននៅ ជនបទសួរម្ចាស់ហាងលក់ម៉ូតូ ៖
    -ខែកន្លងមកនេះលោកលក់ម៉ូតូបានប៉ុន្មានគ្រឿង ?
    -បាទ, ១៣គ្រឿង ។
    -អុញ ! ចុះ៣នាក់ទៀតនៅឯណា ?
    -សុំទោស ! លោកវេជ្ជបណ្ឌិតចង់និយាយ ពីស្អី ?
    -រឿងគឺអញ្ចោះ ។ កាលខែមុនខ្ញុំវះកាត់ឱ្យយុវជន១០នាក់ សុទ្ធតែពួកគ្រោះថ្នាក់ជិះម៉ូតូលឿន។ ខ្ញុំស្មានថាហាងលោកទើបតែលក់ម៉ូតូបាន១០គ្រឿង តែលោកថាលក់បាន១៣គ្រឿង ទើបខ្ញុំ ឆ្ងល់ តើអា៣នាក់ទៀតនៅឯណាមិនឃើញចូលវះកាត់សង្គ្រោះបន្ទាន់កន្លែងខ្ញុំ ?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.