មនុស្ស​៧៤​នាក់​ស្លាប់​ដោយ​ការ​ប៉ះទង្គិច​គ្នា​ក្នុង​ការ​ប្រកួត​បាល់ទាត់​នៅ​អេហ្ស៊ីប

Posted on
  • Thursday, February 2, 2012
  • by
  • angco.co
  • in
  • Labels:

  • យ៉ាង​ហោច​ណាស់​មនុស្ស​៧៤​នាក់ ត្រូវ​គេ​រាយ​ការណ៍​ថា បាន​ស្លាប់ និង​មិន​តិច​ជាង​១ពាន់​នាក់​បាន​រង​របួស ក្នុង​ការ​ប៉ះទង្គិច​គ្នា​រវាង​អ្នក​គាំទ្រ​ការ​ប្រកួត​បាល់ទាត់​រវាង​​ក្រុម al-Ahly ​មក​ពី​ទីក្រុង​គែរ និង​ក្រុម​ al-Masry នៅ​ទីក្រុង​ Port Saidប្រទេស​អេហ្ស៊ីប កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។
    តាម​ទូរទស្សន៍​រដ្ឋ Nile បាន​រាយ​ការណ៍​ថា ឧបទ្ទវហេតុ​នេះ បាន​កើត​ឡើង​ដោយ​សារ​តែ​បដា​របស់​ក្រុម​អ្នក​គាំទ្រ​ខាង​ក្រុម al-Ahly មក​ពី​ទីក្រុង​គែរ ដែល​បាន​សរសេរ​ថា «ក្រុម Port Said ជា​សំរាម ហើយ​គ្មាន​អ្នក​ពូកែ»។
    នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ សភា​ជាតិ​របស់​អេហ្ស៊ីប​បាន​ធ្វើ​ការ​កោះ​ប្រជុំ​បន្ទាន់​មួយ​អំពី​ឧបទ្ទវហេតុ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​បំផុត​ចាប់​តាំង​ពី​ការ​បណ្តេញ​ប្រធានាធិបតី មូបារ៉ាក់ ពី​អំណាច​នោះ។ ហើយ​ជាមួយ​គ្នា​អគ្គ​ព្រះរាជ​អាជ្ញា​ប្រទេស​អេហ្ស៊ីប​ក៏​បាន​បញ្ជា​ឲ្យ​​មាន​ការ​ស៊ើប​អង្កេត​ឧបទ្ទវហេតុ​នេះ​ដែរ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.